ផ្លូវការ!!ព្រលាន​​យន្តហោះភ្នំពេញថ្មីសម្រេចបាន​ត្រឹម​តែ​៥%​ប៉ុណ្ណោះ​មិន​មែន​៣០%​ទេ

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ាដែលជាប្រធានគណៈកម្មការជាតិជំរុញការសាងសង់ បានអះអាងថា​ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីសម្រេចបានត្រឹមតែ៥%ប៉ុណ្ណោះ។ នេះគឺជាការបញ្ជាក់ពីរដ្ឋមន្ត្រីជា សុផារ៉ា​នៅថ្ងៃទី២២នេះ ក្នុងពេលដែលលោកឡើងថ្លែងរាយការណ៍ក្នុងពេលនាយករដ្ឋមន្ត្រីចុះត្រួតពិនិត្យនៅការដ្ឋានផ្ទាល់។​

ឧកញ៉ាពង់ ឃាវ​សែ តំណាងឱ្យក្រុមហ៊ុនសាងសង់បានអះអាងថា ដំណាក់កាលទី១នេះ ការសាងសង់បានត្រឹមតែ៥%ប៉ុណ្ណោះដែលសាងសង់លើការឃួងគ្រឹះ ការចាក់ដីបង្ហាប់ ការរចនាប្លង់ ការសាងសង់កន្លែងទទួលភ្ញៀវ និងការប្រឹក្សា ដែលចំណាយអស់ទឹកប្រាក់​១២០លានដុល្លារ ហើយក្រុមហ៊ុនត្រូវចំណាយ២០៨លានដុល្លារបន្ថែមទៀតដើម្បីការសាងសង់ដល់ចុងឆ្នាំ​២០២០នេះ។

ឧកញ៉ាពង់ ឃាវសែ បានបន្តថា បច្ចុប្បន្នក្រុមហ៊ុនប្រើប្រាស់កម្មករ១២០០នាក់​ហើយនឹងត្រូវការ២០០០០នាក់បន្ថែមទៀតដើម្បីបញ្ចប់ការសាងសង់ដែលគ្រោងដាក់ឱ្យដំណើរការនៅឆ្នាំ​២០២៣។ ពេលនោះ កម្ពុជារំពឹងថា នឹងទទួលបានភ្ញៀវទេសចរណ៍ចំនួន​១៣លាននាក់ក្នុងមួយឆ្នាំ។ ដោយឡែកដំណាក់កាលទី​២គឺនឹងបញ្ចប់នៅឆ្នាំ​២០៣០ដែលអាចទទួលបានភ្ញៀវ៣០លាននាក់ ហើយ៥០លាននាក់ក្នុងមួយឆ្នាំនៅឆ្នាំ​២០៥០។​

ឧកញ៉ាពង់ ឃាវសែ បានសង្កត់ធ្ងន់ថា បើទោះបីមិនទាន់មានការវិនិយោគពីខាងក្រៅក៏ដោយ ក៏ក្រុមហ៊ុនសាងសង់សន្យាមិនឱ្យយឺតពេលនៃការសាងសង់នោះទេ។

ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះ មានបណ្តោយជាង​៦គីឡូ និងទទឹងជាង​៤គីឡូ​២០០ម៉ែត្រ ដែលមានផ្ទៃដីសរុបមាន២៦០០ហិកតា៕ ​

ads banner
ads banner
ads banner