យុទ្ធនាការដាំកូនឈើនៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន

នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានចូលរួម និងដឹកនាំ “យុទ្ធនាការដាំកូនឈើនៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន” នៃឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម “ភ្នំគូលែន” ខេត្តសៀមរាប។

យុទ្ធនាការនេះមានគោលបំណង ស្តារព្រៃនៅតាមព្រំប្រទល់ និងក្នុងបរិវេណនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន និងចូលរួមចំណែកជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋដែលរស់នៅជំវិញមជ្ឈមណ្ឌល ដែលបាន និងកំពុងរងគ្រោះដោយសារជម្ងឺកូវីដ១៩ (Covid-19) តាមរយៈការផ្តល់ថវិកាមួយចំនួនដល់ពួកគាត់ ដែលបានចូលរួមដាំ​ និងថែរក្សាកូនឈើនៅក្នុងយុទ្ធនាការនេះ។

ជាលទ្ធផល យុទ្ធនាការនេះបានប្រព្រឹត្តទៅយ៉ាងរលូនដោយមានកិច្ចសហការ និងចូលរួមពី ឯកឧត្តម ង៉ាន់ ភិរុណ​ អភិបាលរង​ នៃគណអភិបាលខេត្តសៀមរាប ថ្នាក់ដឹកនាំក្រសួងបរិស្ថាន តំណាង អង្គការ UNDP អគ្គលេខាធិការដ្ឋាន អ.ក.អ.ច. រដ្ឋបាលខេត្តសៀមរាប រដ្ឋបាលស្រុកបន្ទាយស្រី មេឃុំ មេភូមិ ប្រជាការពារ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋដែលបាន និងកំពុងរងគ្រោះដោយជំងឺកូវី១៩ ប្រមាណជា៤០០នាក់។នៅចុងបញ្ចប់ឯកឧត្តម សៅ សុភាព​ តំណាង ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម ង៉ាន់ ភិរុណ​ តំណាងឯកឧត្តមអភិបាលខេត្តសៀមរាប លោកស្រី Sonali Dayaratne តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិនៅកម្ពុជា (UNDP) ក៏បានប្រគល់ថវិកាមួយចំនួនដល់ប្រជាពល់រដ្ឋដែលបានសហការចូលរួមដាំ ក៏ដូចជាថែទាំកូនឈើដែលបានដាំហើយក្នុងម្នាក់៨ដុល្លាក្នុង១ថ្ងៃ៕

ប្រភព៖ ទំព័រហ្វេបស៊ុកក្រសួងបរិស្ថាន

ads banner