ក្រសួងអប់រំប្រកាសបើកសាលារៀនទាំងអស់សាឡើងវិញចាប់ពីថ្ងៃទី២វិច្ឆិកា
ក្រសួងអប់រំ បានប្រកាសការចាប់ផ្ដើមបើកដំណើរការសាលារៀន និងសេវាផ្សេងៗនៃវិស័យសិក្សាធិការអប់រំ សាឡើងវិញក្រោយការផ្អាកដំណើរការចាប់តាំងពីខែមីនាកន្លងមកនេះដោយសារតែការបង្កាការឆ្លងជម្ងឺកូវីដ១៩ ។ ក្រសួងអប់រំកន្លងមកនេះ ដើម្បីការបង្កានិងទប់ស្កាត់ជម្ងឺឆ្លងកូវីដ បានដាក់ចេញនូវដំណើរការសិក្សាខ្លះ ផង ដែរតាមរយៈដំណាក់កាលទី១និងទី២ជាបន្តបន្ទាប់។ ក្នុងសន្នីសីទសារព័ត៌មានស្ដីពី”វិធានការក្នុងការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ” រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងថា ការបើកសាលារៀនដំណាក់កាលទី៣ នឹង ត្រូវបើកឡើងវិញចាប់ពីថ្ងៃទី២វិច្ឆិរហូតដល់ដំណាច់ខែធ្នូឆ្នាំ២០២០។ លោកបានបញ្ជាក់ថា សេវាផ្សេងៗរបស់ សាលារៀនដូចជា សេវារថយន្តដឹកសិស្ស អាហារដ្ឋាននៅក្នុងសាលាជាដើមនឹងត្រូវបើកឡើងវិញ ប៉ុន្តែត្រូវ អនុវត្តតាមវិធានការអនាម័យរបស់ក្រសួងសុខាភិបាល (សម្លេងហង់ជួនណារ៉ុន) ៣នាទីជាង
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ទោះបីជាកម្ពុជាបើកឲ្យដំណើរការសាលារៀនឡើងវិញក៏ដោយ ក៏ក្រសួងមិនបោះ បង់ការបង្រៀនតាមប្រព័ន្ធonline នោះឡើយ ពីព្រោះឯកសារ digital នឹងជួយឲ្យសិស្សអាចធ្វើស្វ័យសិក្សាបាន និងការជម្រុញទៅរកការសិក្សាបែប Digital៕