CDC អនុម័តការបណ្តាក់ទុន២លានដុល្លារបង្កើតរោងចក្រកាត់ដេរនៅខណ្ឌមានជ័យ

ក្រុមហ៊ុនមួយគ្រោងបោះទុនចំនួន២លានដុល្លារលើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលនឹង ជួយបង្កើតការងារដល់ពលរដ្ឋ៥៩៧នាក់។ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅ ថ្ងៃ២៨​តុលាឆ្នាំ២០២០ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដល់ក្រុមហ៊ុន HUMBLE APPAREL MANUFA​CTURING CO., LTD  លើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់នេះ ដែលមានទីតាំងវិនិ យោគស្ថិតនៅភូមិដំណាក់ធំ៣, សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕

Hak Sarath
Hak Sarath
ហាក់ សារ័ត្ន ជាអ្នករាយការណ៍ព័ត៌មាន, យកព័ត៌មាន, សរសេរអត្ថបទព័ត៌មាន, ផលិតបទយកការណ៍, ថត, កាត់ត, គ្រប់គ្រងផេក នៃកម្មវិធីព័ត៌មានអប្សរាណិត និងរៀបចំកិច្ចការរដ្ឋបាលទូទៅ។ បច្ចុប្បន្នកំពុងបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌មានអប្សរាណិតនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍អប្សរា មានរយៈពេល២ឆ្នាំមកហើយ។
ads banner
ads banner
ads banner