ពលរដ្ឋជាង៣ពាន់គ្រួសាររងទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យទទួលអំណោយ

នៅក្នុងខេត្តបន្ទាយមានជ័យនោះវិញ ប្រជាពលរដ្ឋ៣ពាន់៣០០គ្រួសារដែលរងគ្រោះដោយទឹកជំនន់បានទទួល អំណោយពីក្រុមសប្បុរសជនក្នុងនិងក្រៅប្រទេស។ អំណោយចែកចាយនៅថ្ងៃ២៨ តុលាឆ្នាំ២០២០នេះ បានធ្វើ តាមរយៈ ប្រធានសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧លោក ម៉ឹង ពន្លក និងក្រុមការងារ ពីសាខានានាមកពី តាមបណ្តាខេត្ត។ ក្រុមមូលនិធិ«ខ្មែរមានខ្មែរ», ក្រុមសប្បុរសជនខ្មែរ-អាមេរិកកាំង, ក្រុម ការងាររៀបចំអង្គការ ចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅសហរដ្ឋអាមេរិក, កាកបាទក្រហមកម្ពុជា និង សហភាពសហ ពន្ធ័យុវជនកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីចែកអំណោយដល់ពលរដ្ឋរងគ្រោះនោះផងដែរ។ ពិធីនោះបានធ្វើឡើងនៅក្នុងបរិវេណវិទ្យាល័យហ៊ុន សែន ទឹកជោរ ក្នុងភូមិទឹកជោរ ឃុំទឹកជោរ ស្រុកព្រះនេត្រ ព្រះ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពទេសរដ្ឋមន្ត្រី លោក គន់ គីម ដែលជា អនុប្រធានទី១គណៈកម្មា ធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក អុំ រាត្រី ដែលជាអភិបាលខេត្តបន្ទាយមានជ័យ។ អំណោយមកចែកជូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ទាំង៣ពាន់៣០០គ្រួសារ រួមមានមួយគ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកស៊ីអ៊ីវ, សាប៊ូ២ដុំ, ក្រមា១, សៀង១ដប, ថ្នាំពេទ្យ១ប្រអប់, ឆៃប៉ូវ កន្លះគីឡូក្រាម និង ថវិកា ៥ម៉ឺនរៀល។ ក្នុងពេលចែកអំណោយនោះផងទៀត ជនពិការចំនួន៥រូប នៅបានទទួល អំណោយជារទេះសម្រាប់ជនពិការ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ ក្នុងពិធីដដែលនោះផងទៀត ក្រុមការងារក៏បានបន្តនាំយកអំណោយយកមកចែកជូនដល់ ខ្នងផ្ទះប្រជាពលរដ្ឋ២៣គ្រួសារដែលកំពុងមានទឹកលិចទៀតផង៕

Hak Sarath
Hak Sarath
ហាក់ សារ័ត្ន ជាអ្នករាយការណ៍ព័ត៌មាន, យកព័ត៌មាន, សរសេរអត្ថបទព័ត៌មាន, ផលិតបទយកការណ៍, ថត, កាត់ត, គ្រប់គ្រងផេក នៃកម្មវិធីព័ត៌មានអប្សរាណិត និងរៀបចំកិច្ចការរដ្ឋបាលទូទៅ។ បច្ចុប្បន្នកំពុងបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌មានអប្សរាណិតនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍អប្សរា មានរយៈពេល២ឆ្នាំមកហើយ។
ads banner
ads banner
ads banner