រដ្ឋមន្ត្រីការបរទេស​អាមេរិក​ផ្តើមទស្សនកិច្ច​នៅ​វៀតណាម​ ​ក្នុងថ្ងៃនេះ​

រដ្ឋមន្ត្រីការបរទេស​អាមេរិក​ ​លោក​ ​Mike​ ​P​o​m​p​e​o ​នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ ​នៅ​ប្រទេស​វៀតណាម​ ​នា​ថ្ងៃ​ព្រហស្បតិ៍​ ​ទី​២​៩​ ​និង​៣​០​ ​តុលា​ ​ឆ្នាំ​២​០​២​០​នេះ​ ​នេះ​បើ​តាម​ក្រសួងការបរទេស​វៀតណាម​ប្រកាស​ឲ្យដឹង​ ​កាល​ពីម្សិលមិញ​។​


​ប្រភព​ថា​ ​ទស្សនកិច្ច​នេះ​ធ្វើឡើង​ ​តប​តាម​ការ​អញ្ជើញ​របស់​ភាគី​វៀតណាម​ ​ខណៈ​ដែល​ប្រទេស​ទាំងពីរ​ប្រារព្ធ​ខួប​២​៥​ឆ្នាំ​នៃ​ការ​ធ្វើឲ្យ​ធម្មតា​វិញ​នូវ​ទំនាក់ទំនង​ទ្វេភាគី​ (​ថ្ងៃ​ទី​១​១​ ​កក្កដា​ ​១​៩​៩​៥​- ​១​១​ ​កក្កដា​ ​២​០​២​០​)​។​


​លោក​ ​Mike​ ​P​o​m​p​e​o ​នឹង​ក្លាយ​ជា​រដ្ឋមន្ត្រីការបរទេស​ទី​៣​ ​ដែល​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម​ ​ក្នុងឆ្នាំនេះ​ ​ពោល​គឺ​បន្ទាប់ពី​ទស្សនកិច្ច​របស់​អង់គ្លេស​ ​និង​ ​រដ្ឋមន្ត្រីការបរទេស​កូរ៉េ​ខាងត្បូង​ ​កាលពី​ខែមុន​ ​សុទ្ធតែជា​ទស្សនកិច្ច​ពិបាក​កើតមានឡើង​ ​ដោយសារតែ​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​១​៩​ ​ជាស​កល​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner