សម្ដេចតេជោ ហ៊ុន សែន ថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យខួបលើកទី១៦ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យខួបលើកទី១៦ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ ។

នៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្ដេច បានសរសេរដូច្នេះថា៖ ក្នុងព្រះរាជវរោកាសដ៏ឧត្ដុង្គឧត្ដមប្រសើរថ្លៃថ្លា នៃព្រះរាជពិធីបុណ្យខួបលើកទី១៦ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទូលព្រះបង្គំជាខ្ញុំ និងភរិយា សូមព្រះបរមរាជានុញ្ញាតធ្វើអភិវន្ទនកិច្ច ថ្វាយព្រះពរបវរមហាប្រ សើរ និងសូម លើកហត្ថទាំង ទ្វេ ប្រណមបួងសួងដល់គុណបុណ្យព្រះរតន ត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយ ក្នុង លោក មាន ទេវតារក្សាព្រះមហាស្វេតច្ឆ ត្រ ទេវតាឆ្នាំថ្មី ព្រះបារមី ព្រះវិញ្ញាណក្ខន្ធអតីត ព្រះមហាក្ស ត្រ ព្រះមហាក្ស ត្រិយានី ខ្មែរ គ្រប់ ព្រះអង្គ និងដួង ព្រះវិញ្ញានក្ខន្ធ ព្រះបរមរតន កោដ្ឋ សូម តាមបីបាច់ ថែរក្សា ប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ មហាប្រ សើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិត លើត្បូង ទ្រង់មាន ព្រះរាជសុខភាពបរិបូរណ៍ ព្រះរាជកាយពលវិបុលមាំមួន ព្រះបញ្ញាញាណឈ្លាស វៃ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ ប្រថាប់ក្នុង ព្រះបរមសិរីរាជសម្បត្តិ ជាព្រះម្លប់ ស ម្រាប់អាណាប្រជារា ស្ត្រ ខ្មែរគ្រប់ៗរូប៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner