វៀតណាម​៖​ ​ស្លាប់​កើន​ដល់​១​៤​៣​នាក់​ហើយ​ ​បន្ទាប់ពី​ស្លាប់​១​៣​នាក់​ទៀត​ ​ព្រោះ​ព្យុះ​ផ្ទួនៗ​

ប្រទេស​វៀតណាម​ ​នា​ថ្ងៃ​ព្រហស្បតិ៍​ ​ទី​២​៩​ ​តុលា​នេះ​ ​បាន​បញ្ជូនទាហាន​រាប់​រយ​នាក់​ ​និង​គ្រឿ​ម​ម៉ាស៊ីន​ធំ​ៗ​ ​ស្វែងរក​អ្នក​បាត់ខ្លួន​ពី​ការ​បាក់​ដី​ ​បង្កឡើង​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​បណ្តាលមកពី​ព្យុះសង្ឃរា​ ​M​o​l​a​v​e​ ​ដោយ​រដ្ឋាភិបាល​ចាត់ទុកជា​ព្យុះ​ដ៏​សាហាវ​មួយ​ ​ប្រចាំ​តំបន់​ ​ក្នុង​ពេល​រាប់​សិប​ឆ្នាំ​មកនេះ​។​ ព្រោះ​ព្យុះ​ផ្ទួនៗ​ វៀតណាមមានអ្នក​ស្លាប់​កើន​ដល់​១​៤​៣​នាក់​ហើយ​ ​បន្ទាប់ពី​ស្លាប់​១​៣​នាក់​ទៀត​។


​ការ​បាក់​ដី​នៅ​តំបន់​ដាច់ស្រយាល​នានា​ ​ស្ថិត​ក្នុង​ខេត្ត​ Qu​an​g​ N​am​ ​តំបន់​កណ្តាល​ប្រទេស​ ​បាន​សម្លាប់​មនុស្ស​១​៣​នាក់​ ​បាត់ខ្លួន​៤​០​នាក់​ ​ខណៈ​ដែល​ក្រុម​សង្គ្រោះ​ក៏​ជួប​ផលវិបាក​ ​ដោយសារតែ​អាកាសធាតុ​អាប់អួ​រ​ពី​ព្យុះ​ ​M​o​l​a​v​e​ ​ដែល​បាន​វាយប្រហារ​វៀតណាម​ ​កាល​ពីម្សិលមិញ​។​


​ចាប់តាំង​ពីដើម​ខែ​តុលា​មក​ ​វៀតណាម​ត្រូវ​បាន​ព្យុះ​វាយប្រហារ​៤​លើក​មក​ហើយ​ ​ដែល​ប៉ះពាល់​ដល់​មនុស្សជា​ង​១​លាន​នាក់​ ​ហើយ​ព្យុះ​៣​លើក​មុន​ៗ​ ​បាន​ធ្វើឲ្យ​ស្លាប់​មនុស្ស​១​៣​០​នាក់​ ​បាត់ខ្លួន​ជាច្រើន​នាក់​ទៀត​៕ ប្រភពពី CNA​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner