​ក្រុមហ៊ុន​ឱសថ​បារាំង​ ​និង​អង់គ្លេស​សន្យា​ផ្តល់​វ៉ាក់សាំង​២​០​០​លាន​ដូ​ស​ដល់​កម្មវិធី​វ៉ាក់សាំង​អន្តរជាតិ​ ​CO​V​A​X ​របស់​អង្គការសុខភាព​ពិភពលោក

​បរទេស​៖​ ​ក្រុមហ៊ុន​ឱសថ​ចំនួន​២​បាន​បញ្ចេញ​ផែនការ​ផ្តល់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ចំនួន​២​០​០​លាន​ដូ​ស​ ​នៅពេលដែល​វ៉ាក់សាំង​នោះ​ប្រើការ​បាន​ ​ទៅ​ឲ្យ​កម្មវិធី​CO​V​A​X ​ដែល​ដឹកនាំ​ដោយ​អង្គការសុខភាព​ពិភពលោក​ ​WHO​ ​និង​ស​ម្ព័ន្ធ​វ៉ាក់សាំង​អន្តរជាតិ​ ​G​A​V​I​ ​។​


​ក្រុមហ៊ុន​ឱសថ​បារាំង​ S​an​o​f​i​ ​និង​អង់គ្លេស​ ​G​SK ​បាន​ចុះ​សន្យា​លើ​សេចក្តីថ្លែង​ការណ៍​ស្តីពី​បំណង​ក្នុង​ការ​ផ្តល់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ចំនួន​២​០​០​លាន​ដូ​ស​ដល់​កម្មវិធី​វ៉ាក់សាំង​អន្តរជាតិ​ ​CO​V​A​X ​។​ ​CO​V​A​X ​គឺជា​កម្មវិធី​ដែល​មានបំណង​ផ្តល់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ចំនួន​២​ពាន់​លាន​ដូ​ស​ដល់​ប្រទេស​ទាំងអស់​នៅ​ជុំវិញ​ពិភពលោក​ ​គិត​ត្រឹម​ចុង​ឆ្នាំ​២​០​២​១​ខាងមុខ​ ​។​


​សូម​បញ្ជាក់​ថា​ S​an​o​f​i​ ​និង​ ​G​SK ​កំពុង​សហការ​គ្នា​អភិវឌ្ឍ​វ៉ាក់សាំង​ ​CO​V​I​D​-19 ​។​ ​បើ​ទោះបីជា​ការ​អភិវឌ្ឍ​វ៉ាក់សាំង​ ​កំពុង​ស្ថិតនៅ​ក្នុង​តំ​ណាក់​កាល​ដំបូង​ក្តី​ ​ក្រុមហ៊ុន​ឱសថ​ទាំង​២​សង្ឃឹម​ថា​ ​នឹង​ទទួល​បាន​លទ្ធផល​នៅដើម​ខែ​ធ្នូ​ ​។​ ​ក្រុមហ៊ុន​ទាំង​២​នេះ​ ​រំពឹង​នឹង​ធ្វើ​តេ​ស្ត​លើ​មនុស្ស​នៅ​ចុង​ឆ្នាំ​ ​និង​ ​ការ​ទទួល​ការអនុញ្ញាត​នៅ​ពាក់កណ្តាល​ឆ្នាំ​២​០​២​១​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner