នគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ រួមជាមួយគ្រឿងញៀន១០កញ្ចប់ធំតូច

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី២ បានសហការជាមួយកម្លាំងអន្តរាគមន៍ខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវលំ ក្រុម១៤ ភូមិឬស្សី សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ យឹម វណ្ណេត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរតំបាញហូលផាមួង ស្នាក់នៅភូមិដូង ឃុំកណ្តាល ស្រុកបាទី ខេត្តតាកែវ ។

ចំណែកវត្ថុតាងចាប់យករួមមាន៖ ក្រាមសថ្លាចំនួន១០កញ្ចប់(ចំនួន០៩កញ្ចប់ធំ,ចំនួន ០១កញ្ចប់តូច)សង្ស័យជាគ្រឿងញៀន, ម៉ូតូចំនួន០១គ្រឿង ម៉ាកC១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ ពាក់ស្លាកលេខ តាកែវ 1S-2473 និងទូរសព្ទដៃចំនួន០១គ្រឿង(ចាស់) ។

បច្ចុប្បន្ននេះជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅតុលាការ ចាត់ការតាមច្បាប់ ៕ដោយ៖ ជីម ភារ៉ា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner