ជនសង្ស័យ២នាក់ឆក់ទូរស័ព្ទដៃមិនបានសម្រេច ត្រូវជាប់ខ្នោះសមត្ថកិច្ចខណ្ឌឬស្សីកែវ

ភ្នំពេញ  ៖  កាលពីវេលាម៉ោង ៦:៤០នាទីព្រឹកថ្ងៃ២៨  ខែតុលា  ឆ្នាំ ២០២០ មានករណី លួចមានស្ថានទម្ងន់ទោស ( ឆក់ទូរសព្ទ័ ) ត្រូវបានកម្លាំងជំនាញខណ្ឌឬស្សីកែវ  បានសហការជាមួយនគរបាលប៉ុស្ដិ៍ទួលសង្កែ១ ធ្វើកាបង្រា្កបជាក់សែ្តងឃាត់ខ្លួនជនសង្ស័យ២នាក់នៅចំណុចផ្លូវ២៧៣ក្រុម១ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ខណ្ឌឬស្សីកែវ ។ សមត្ថកិច្ចបានឲ្យដឹងថា  ជនសង្ស័យចំនួន០២ នាក់រួមមាន៖

ទី១– ឈ្មោះឡាក់ ទីន ភេទប្រុស អាយុ២០ឆ្នាំជនជាតិខែ្មរ មានទីលំនៅផ្ទះ២២៤ក្រុម១០ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ(មានសារធាតុញៀន)។
ទី២– ឈ្មោះសៀ វណ្ណះ  ភេទប្រុស អាយុ២០ឆ្នាំជនជាតិខែ្មរ មានទីលំនៅក្រុម១៣ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ(មានសារធាតុញៀន)។
ជនរងគ្រោះមិនដាក់ពាក្យបណឹ្តង។ សំភារះដកហូតរូមមានៈ  ម៉ូតូ០១គ្រឿងម៉ាកហុងដាSCOOPYពណ៍ខ្មៅ សា្លកលេខកំពង់ស្ពឺ1H2626របស់ជនសង្ស័យ។
      សមត្ថកិច្ចបានឲ្យដឹងទៀតថា  នៅថៃ្ងខែឆាំ្នខាងលើជនសង្ស័យបានធ្វើសកម្មភាពលួច( ឆក់ទូរសព័្ទ ) នៅចំណុចផ្លូវ២៧៣ក្រុម១ភូមិទួលសំពៅសងា្កត់ទួលសងែ្ក១ខណ្ឧឫស្សីកែវមិនបានសំរេចក៏ព្យាយាម​ជិះម៉ូតូរត់តែត្រូវប្រជាពលរដ្ធបាន​ស្រែកចោរៗត្រូវជួប និងសមត្ថកិច្ចកំពុងល្បាតក៏ ឃាត់ខ្លួនជនសង្ស័យ០២នាក់យកមកប៉ុសិ្តទួលសងែ្ក១ដើម្បីអនុវត្តន៍តាមនិតិវិធី៕  ដោយ៖  ភារ៉ា  និងប៊ុនធី

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner