Marcus Rashford រកបាន Hat trick អោយ Man Utd ឈ្នះ២ប្រកួតជាប់គ្នា នៅ Champions League
កីឡាករ Marcus Rashford រកបាន Hat trick អោយក្រុមបិសាចក្រហម Man United បានឈ្នះការប្រកួត UEFA Champions League ២ប្រកួតជាប់ៗគ្នា នៅកីឡដ្ឋាន Old Trafford យប់មិញ ។
Man Utd បានយកឈ្នះ RB Leipzig ក្នុងលទ្ធផល ៥-០ រកបានដោយ កីឡាករ Mason Greenwood នៅនាទី២១, Anthony Martial ស៊ុតបាល់ពិន័យ១១ម៉ែត្រ នាទី៩០+២ និងកីឡាករបម្រុង Marcus Rashford ស៊ុតហែតទ្រីក នៅតង់ទី២ នាទីទី ៧៤ , ៧៨ និង៩០ ។ លទ្ធផលនេះ បានធ្វើឲ្យក្រុមលោក Ole Gunnar Solskjaer ឡើងឈរកំពូលតារាងពូល H ដោយមាន៦ពិន្ទុ ខណៈ PSG ឈរលេខ២ បន្ទាប់ពីពួកគេឈ្នះ Istanbul Basaksehir ២-០ យប់មិញដែរ ។
ប្រកួតបន្ទាប់ ក្រុម Man Utd នឹងត្រូវបើកទ្វារកីឡដ្ឋាន Old Trafford ស្វាគមន៍ក្រុម Arsenal នៅ Premier League នៅយប់ថ្ងៃអាទិត្យចុងសប្តាហ៍នេះ ។
សូមបញ្ជាក់ថា នេះជាជ័យជំនះ២ប្រកួតជាប់ៗគ្នា នៅ Champions League បើគិតចាប់ពីអ្នកចាត់ការ Sir Alex Ferguson ចាកចេញពីក្លិប កាលឆ្នាំ២០១៣ ហើយអ្នកចាត់ការ Jose Mourinho ធ្លាប់ឈ្នះ២ប្រកួតជាប់ៗគ្នាលើកដំបូង នៅរដូវកាល២០១៧-២០១៨ ៕