ការ​កើន​ឡើងក​រ​ណី​ឆ្លង​ ​Co​v​i​d​-19 ​ថ្មីៗ​យ៉ាង​គំហុក​នៅ​អង់គ្លេស​ ​កំពុង​ក្លាយ​ជា​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​ដល់​យុទ្ធ​សា​ស្រ្ត​របស់​លោក​ ​បូរី​ស​ ​ចន​សុ​ន

​អង់គ្លេស​៖​ ​ករណី​ឆ្លង​ ​CO​V​I​D​-19 ​នៅ​អង់គ្លេស​កំពុង​កើន​ឡើង​យ៉ាង​គំហុក​ ​ខណៈ​ចំនួន​អ្នក​ស្លាប់​វិញ​ក៏បាន​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​ផង​ដែរ​ ​ដែល​ប្រការ​នេះ​ជា​ ​កា​រដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ ​អោយ​ចាត់វិធានការណ៍​យ៉ាង​ម៉ឺងម៉ាត់​បន្ថែម​ ​ដើម្បី​ទប់​ស្កាត់​ករណី​ឆ្លង​ថ្មីៗ​បន្ថែម​ទៀត​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​២​៩​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​។​


​ការ​កើន​ឡើងក​រ​ណី​ឆ្លង​ថ្មីៗ​នា​ពេល​បច្ចុប្បន្ននេះ​ ​កំពុង​បង្ហាញ​ពី​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​ដល់​យុទ្ធសាស្ត្រ​របស់​នាយក​រដ្ឋ​ម​ន្រ្តី​អង់គ្លេស​លោក​ ​បូរី​ស​ ​ចន​សុ​ន​ ​ជុំវិញ​កា​រដាក់​ចេញ​នូវ​វិធានការ​រឹតត្បិត​ ​ចំពោះតែ​តំបន់​ដែល​រងគ្រោះ​ខ្លាំង​បំផុត​ ​។​


​សូម​បញ្ជាក់​ថា​ ​គិត​ត្រឹម​ថ្ងៃ​ទី​២​៩​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​នេះ​ ​អង់គ្លេស​គឺជា​ប្រទេស​ដែល​រងគ្រោះ​ខ្លាំង​ជាងគេ​បំផុត​នៅ​ទ្វីប​អឺរ៉ុប​ ​ដែល​មាន​ករណី​ឆ្លង​ជាង​៩​៤​ម៉ឺន​២​ពាន់​ករណី​ ​និង​ ​អ្នក​ស្លាប់​ជាង​៤​ម៉ឺន​៥​ពាន់​នាក់​ ​ខណៈ​ប្រទេស​អឺរ៉ុប​មួយ​នេះ​ ​មិនបាន​បង្ហាញ​អំពី​តួលេខ​អ្នក​ជាសះស្បើយ​វិញ​នោះ​ទេ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner