ធនាគារជាតិនៃកម្ពុជា ចូលរួមអបអរសាទរទិវាសន្សំអាស៊ានធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ បានចូលរួមជាលើកដំបូងរបស់ខ្លួន អបអរសាទរទិវាសន្សំអាស៊ាន (ASEAN Savings Day)
ទិវាសន្សំអាស៊ាន រៀបចំឡើងរៀងរាល់ឆ្នាំនៅថ្ងៃទី៣១ ខែតុលា ហើយឆ្នាំនេះ ជាឆ្នាមទី១ ដែលប្រទេសអាស៊ានចូលរួមអបអរសាទរទិវាជាប្រវត្តិសាស្រ្តនេះ។ ទិវាសន្សំអាស៊ានបានផ្តួចផ្តើមបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈចំពោះសារៈសំខាន់នៃការសន្សំប្រាក់ ដែលជាការងារអាទិភាពមួយដែលត្រូវបានយកចិត្តទុកដាក់ខ្ពស់ និងដែលស្របទៅនឹងការខិតខំរបស់ប្រទេសដែលជាសមាជិកអាស៊ានក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុក្នុងតំបន់អាស៊ាន និងនៅតាមប្រទេសជាសមាជិកអាស៊ាននីមួយៗ ។ លើសពីនេះ ទិវាសន្សំអាស៊ាន ក៏នឹងអាចជួយបង្កើនវប្បធម៌សន្សំ ដែលនឹងជួយដល់ការកៀរគរប្រាក់សន្សំ និងការគ្រប់គ្រងហិរញ្ញវត្ថុកាន់តែមានភាពប្រសើរឡើង៕