កម្ពុជាថ្ងៃនេះគ្មានករណីឆ្លងជំងឺកូវីដ១៩ ថ្មីទេ
អត្ថបទដោយ៖
Kien Sereyvuth
ក្រសួងសុខាភិបាល បានបញ្ជាក់នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០នេះ ថាគ្មានករណីឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន ក្រសួងសុខាភិបាលបានឱ្យដឹងថាចំនួនអ្នកព្យាបាលជាសះស្បើយក៏មិនទាន់មានដែរ។ ដោយឡែក អ្នកជំងឺកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យមានចំនួន៨នាក់ដដែល។
រហូតមកដល់ពេលនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២៩១នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន២៨៣នាក់ និងអ្នកកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យមិត្តភាព ខ្មែរសូវៀតចំនួន៨នាក់៕