​ក្រុម​និស្សិត​ដែល​គាំទ្រ​បាតុករ​ថៃ​ធ្វើ​ព​ហិ​កា​មិន​ចូលរួម​ពិធី​ចែក​សញ្ញាប័ត្រ​ដោយ​ព្រះមហាក្សត្រ

​ថៃ​៖​ ​ក្រុម​និស្សិត​ដែល​គាំទ្រ​ក្រុម​បាតុករ​ថៃ​ ​បាន​ធ្វើ​ព​ហិ​កា​មិន​ចូលរួម​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដោយ​ព្រះមហាក្សត្រ​ថៃ​ ​ព្រះបាទ​ ​មហា​ ​វេច្ច​រ៉ា​ឡុង​កន​ ​នៅ​ថ្ងៃសុក្រ​ ​និង​ថ្ងៃសៅរ៍​នេះ​នៅ​សាកលវិទ្យាល័យ​ធម្មសាស្ត្រ​ ​ដើម្បី​សម្ដែង​ការ​ប្រឆាំង​នឹង​របប​រាជា​និយម​ ​ក្នុង​អំឡុង​ពេល​តវ៉ា​ឲ្យ​មានការ​កែ​ទម្រង់​ស្ថាប័ន​នេះ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​៣​១​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​។​


​និស្សិត​ថៃ​ម្នាក់​មាន​អាយុ​២​៣​ឆ្នាំ​បាន​ប្រាប់​កាសែត​រ៉​យ​ទ​័​រ​ថា​ ​យើង​ធ្វើ​គ្រប់យ៉ាង​ដើម្បីឲ្យ​សាល​ចែក​សញ្ញាប័ត្រ​មាន​ចំនួន​មនុស្ស​តិច​បំផុត​តាមដែល​អាច​ធ្វើ​ទៅ​បាន​… ​នេះ​គឺ​ដើម្បី​ផ្ញើ​សារ​ដោយប្រយោល​ថា​ ​ពួកយើង​ខ្លះ​មិន​សប្បាយចិត្ត​នឹង​ស្ថាប័ន​រាជា​និយម​ ​និង​ចង់ឲ្យ​មាន​កំណែ​ទម្រង់​ ​។​ ​ពិធី​ចែក​សញ្ញាប័ត្រ​ដែល​មាន​ព្រះមហាក្សត្រ​ថៃ​ ​ទ្រង់​ប្រទាន​សញ្ញាប័ត្រ​ដល់​និស្សិត​ដោយ​ផ្ទាល់​ព្រះ​ហត្ថ​ ​ជា​កិត្ត​យស​ដល់​និសិ្ស​ត​ ​និង​ក្រុម​គ្រួសារ​របស់​ពួកគេ​ ​ដោយ​រូបថត​ជា​អនុ​ស្សា​វ​រី​យ៍​ពី​ពិធី​នេះ​ ​ភាគច្រើន​ត្រូវ​ពលរដ្ឋ​ថៃ​ដាក់​តាំងនៅ​តាម​ផ្ទះ​ដោយ​មោទនភាព​ ​។​


​ប៉ុន្តែ​ការ​តវ៉ា​ចាប់តាំង​ពី​ពាក់កណ្ដាល​ខែ​កក្កដា​មក​ ​ធ្វើឲ្យ​មាន​ការរិះគន់​ជា​សា​ធារ​ណ​:​លើ​របប​រាជា​និយម​ ​និង​ ​បាន​អំពាវនាវ​ឲ្យ​មានការ​បង្រួម​អំណាច​ ​ព្រមទាំង​ប្រឆាំង​នឹង​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ​ ​ដែល​កំណត់​ឲ្យ​ដាក់​ពន្ធ​នាគា​រ​ចំនួន​១​៥​ឆ្នាំ​ ​ចំពោះ​ជន​ណា​ដែល​រិះគន់​ព្រះមហាក្សត្រ​ ​និង​ ​ក្រុម​គ្រួសារ​រាជវង្ស​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner