អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត៤៦លាននាក់ ក្នុងនោះស្លាប់ជាង១លាន១៩ម៉ឺននាក់ និងជាសះស្បើយជាង៣៣លាន២សែននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៤៥លាន៩០ម៉ឺន៦០២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន១៩ម៉ឺន៣ពាន់៧៦៣នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៣៣លាន២៤ម៉ឺន៩ពាន់៨០៨នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៩លាន៣១ម៉ឺន៦ពាន់២៩៧នាក់ ស្លាប់ចំនួន២៣ម៉ឺន៥ពាន់១៥៩នាក់ និងជាសះស្បើយចំនួន៦លាន២ម៉ឺន៤ពាន់៥១២នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៨លាន១៣ម៉ឺន៦ពាន់១៦៦នាក់ ស្លាប់ចំនួន១២ម៉ឺន១ពាន់៦៨១នាក់ និងជាសះស្បើយ៧លាន៤៣ម៉ឺន៩១១នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៥លាន៥១ម៉ឺន៩ពាន់៥២៨នាក់ ស្លាប់១៥ម៉ឺន៩ពាន់៥៦២នាក់ និងជាសះស្បើយ៤លាន៩៦ម៉ឺន៦ពាន់២៦៤នាក់ ៕