ភ្នំពេញ ៖ បុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងបត់ត្រឡប់ក្រោយខ្វះការប្រុងប្រយ័ត្នត្រូវរថយន្តឡិចស៊ីស rx300 បុកក្រឡាប់ផ្ងាជើងម្ខាងបណ្តាលឲ្យរងរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០ នាទីយប់ថ្ងៃទី ១ ខែវិច្ឆិកាឆ្នាំ ២០២០ នៅចំណុចមុខសាលារៀនណតប្រីតតាមបណ្តោយផ្លូវ ២០០៤ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពណ៌សពាក់ស្លាកលេខកណ្ដាល1AG-3279ធ្វើដំណើរតាមបណ្ដោយផ្លូវ ២០០៤ទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃក្រោយទៅទិសខាងកើតវិញ ខណៈនោះក៏មានរថយន្តមួយគ្រឿងម៉ាកឡិចសុីស rx400 300 ពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2AY-9882បើកបរដោយបុរសម្នាក់បញ្ច្រាសទិសដើរគ្នាពីលិចទៅកើតបុកបញ្ឆិតផ្នែកខាងមុខបណ្តាលក្រឡាប់ផ្ងារជើងម្ខាងចំណែកអ្នកបើកបរ រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ណាទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូកង់បីនិងរថយន្តទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលខណ្ឌសែនសុខរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ៖ ជីម ភារ៉ា