អតីត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ជាប់គុក​១​៧​ឆ្នាំ​ ​ពី​បទ​ពុករលួយ​ពេល​នៅ​កាន់អំណាច​

​អតីត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក​ ​Lee​ ​M​y​un​g​-b​a​k ​បាន​ចេញដំណើរ​ទៅកាន់​ពន្ធ​នាគា​រ​នៅ​ថ្ងៃចន្ទ​ ​ទី​២​ ​វិច្ឆិកា​ ​នេះ​ ​បន្ទាប់ពី​តុលាការ​ក្រុង​សេអ៊ូល​ ​បាន​កាត់ទោស​រូបលោក​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​ ​១​៧​ឆ្នាំ​ពី​បទ​ពុករលួយ​ ​និង​បិទ​ការ​ប្តឹងឧទ្ធរណ៍​ថែមទៀត​។​


​លោក​ ​Lee​ ​អតីត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ ​ដែល​ធ្លាប់​បាន​កាន់អំណាច​ចន្លោះ​ពី​ឆ្នាំ​២​០​០​៨​-​២​០​១​៣​ ​ក្នុង​វ័យ​ ​៧​៨​ឆ្នាំ​រូប​នេះ​ធ្លាប់​បាន​ដឹកនាំ​ប្រទេស​កូរ៉េ​ខាងត្បូង​ ​ឆ្លងកាត់​វិបត្តិសេដ្ឋកិច្ច​ពិភពលោក​ ​នៅចន្លោះ​ឆ្នាំ​២​០​០​៨​-​២​០​០​៩​ ​និង​ឈ្នះ​ការ​ដេញថ្លៃ​កីឡា​អូ​ឡាំ​ពិ​ក​រដូវរងា​រ​ឆ្នាំ​២​០​១​៨​ ​ប៉ុន្តែ​លោក​ត្រូវ​បាន​គណបក្សប្រឆាំង​រិះគន់​ថា​ ​លោក​បាន​ធ្វើឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ ​ដល់​ស្ថាប័ន​ប្រជាធិបតេយ្យ​ ​និង​សេរីភាព​នៃ​ការ​បញ្ចេញមតិ​។​


​លោក​ ​Lee​ ​ត្រូវ​បាន​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​ ​១​៥​ឆ្នាំ​ ​ជាលើកដំបូង​ពី​បទ​កឹ​ប​កេង​ប្រាក់​ ​និង​ទទួលសំណូក​នៅ​ចុង​ឆ្នាំ​២​០​១​៨​ ​ហើយ​ត្រូវ​​​ជាប់ពន្ធនាគារ​តាំងពី​ពេល​នោះ​ ​ក្រោយមក​សាលាឧទ្ធរណ៍​បាន​បង្កើន​ទម្ងន់​ទោស​រហូតដល់​ ​១​៧​ឆ្នាំ​ ​ប៉ុន្តែ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ​រង់ចាំ​ការ​ប្តឹង​បន្ត​ទៅកាន់​តុលាការ​កំពូល​។​

តុលាការ​កំពូល​បាន​សម្រេច​កាត់ទោស​លោក​ ​Lee​ ​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​ ​១​៧​ឆ្នាំ​ ​ពី​បទ​កឹ​ប​កេង​ប្រាក់​ ​២​២​លាន​ដុល្លារ​ ​និង​ទទួលយក​សំណូក​ជាច្រើន​ទៀត​។​ ​បន្ថែម​ពីលើ​នេះ​ ​លោក​ ​Lee​ ​ក៏​ត្រូវ​រង​ការ​ពិន័យ​ជា​ប្រាក់​ ​១​៣​ពាន់​លាន​វ៉ុ​ន​ ​ក៏ដូចជា​ការ​ដកហូត​ទ្រព្យសម្បត្តិ​ចំនួន​ ​៥​.​៧​ពាន់​លាន​វ៉ុ​ន​ផង​ដែរ​៕ ប្រភពពី CNA

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner