ឯកឧត្តម អ៊ាង សុផល្លែត ដឹកនាំក្រុមការងាររាជរដ្ឋាភិបាល ចុះពិនិត្យ និងស្វែងយល់ពីតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋរងផលប៉ះពាល់ និងខូចខាតដំណាំស្រូវដោយទឹកជំនន់នៅស្រុកអូររាំងឪ

ខេត្តត្បូងឃ្មុំ៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាចុះមូលដ្ឋានស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ អមដំណើរដោយឯកឧត្តម សូ ខនឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម រ័ត្ន វិរៈ អនុរដ្ឋលេខាធិកា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាចុះមូលដ្ឋានស្រុកអូរាំងឪ និងថ្នាក់ដឹកនាំ និងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ រដ្ឋបាលស្រុក អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចមួយចំនួន នារសៀលថ្ងៃចន្ទ ២រោច ខែកត្តិក ឆ្នាំជូតទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ បានដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ចុះពិនិត្យជាក់ស្ដែងស្ថានភាពដំណាំស្រូវប្រជាពលរដ្ឋដែលបានរងផលប៉ះពាល់ និងខូចខាតដោយទឹកជំនន់ ស្ថិតនៅឃុំចំនួន៣ គឺឃុំអំពិលតាពក ឃុំមៀន និងឃុំព្រះធាតុ នៃស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ឯកឧត្តម ឯកឧត្តម អ៊ាង សុផល្លែត មានប្រសាសន៍ថាការចុះពិនិត្យស្ថានភាពជីវភាព និងដំណាំស្រូវប្រជាពលរដ្ឋនៅពេលនេះ មានគោលបំណងដើម្បីក្រុមការងារនឹងពិនិត្យទំហំខូចខាតដំណាំ និងស្វែងយល់ពីតម្រូវការជាក់ស្តែង និងបន្ទាន់របស់ប្រជាពលរដ្ឋ (ប្រភេទពូជស្រូវដែលគាត់ត្រូវការ) ដើម្បីដំណោះស្រាយ និងអន្តរាគមន៍ឱ្យទាន់ពេលវេលា។

សូមបញ្ជាក់ថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងក្នុងរបាយការណ៍របស់ខ្លួនថា គ្រោះទឹកជំនន់ក្នុងឆ្នាំ២០២០នេះ រាជធានី-ខេត្តចំនួន ២០ ដែលរងប៉ះពាល់ដោយទឹកជំនន់ រួមមាន ភ្នំពេញ ពោធិ៍សាត់  បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ កណ្ដាល ព្រះសីហនុ កំពង់ធំ ស្ទឹងត្រែង កំពង់ស្ពឺ តាកែវ ព្រះវិហារ សៀមរាប ឧត្តរមានជ័យ ស្វាយរៀង មណ្ឌលគីរី កំពង់ឆ្នាំង កោះកុង ត្បូងឃ្មុំ និងកំពង់ចាម។ ក្នុងនោះខេត្តប្រជាពលរដ្ឋប្រមាណជិត ៦០ម៉ឺននាក់ ធ្វើឲ្យដំណាំស្រូវប្រមាណ ២៨ម៉ឺនហិកតានិងដំណាំផ្សេងៗប្រមាណជាង ៧ម៉ឺនហិកតាត្រូវជន់លិច និងមនុស្ស ៤៤នាក់បានបាត់បង់ជីវិត៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner