ប្រធានអង្គការយូនីសេហេ្វថ្មីប្រចាំកម្ពុជា ថ្លែង ថា ផលប៉ះពាល់នៃកូវីដ១៩ ធ្វើឲ្យកុមារលើ ពិភពលោក កង្វះអាហារូបត្ថម្ភកើត ដល់ ៤០%

អត្ថបទដោយ៖
ជា សេឌី

ប្រធានអង្គការយូនីសេហេ្វថ្មីប្រចាំកម្ពុជា លោកស្រី ហ្វរូហ្វ ហ្វូយូហ្សិច (Foroogh Foyozat បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សា ស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ ដើម្បីពិភាក្សាការងារស្តីពីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ នៅទីស្តីការទីស្តីការគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃទី០២ វិច្ឆិកា ឆ្នាំ២០២០ ។

លោកស្រី ហ្វរូហ្វ ហ្វូយូហ្សិច (Foroogh Foyozat) មានប្រសាន៏ថា ផលប៉ះពាល់នៃកូវីដ ១៩ ធ្វើឲ្យកុមារលើពិភពលោកមានបញ្ហាកង្វះអាហារូបត្ថម្ភកើនដល់ប្រមាណ៤០%។ នេះជាបញ្ហាប្រឈមដែលគ្រប់ប្រទេស និងភាគីទាំងអស់ត្រូវរួមគ្នាដោះស្រាយ។ ដោយឡែក ប្រទេសកម្ពុជា មិនត្រូវតែជួបបញ្ហាកូវីដ១៩ទេ ថែមទាំងជួបគ្រោះធម្មជាតិជំនន់ទឹកភ្លៀងនាពេលថ្មីនេះទៀតផង។ រាជរដ្ឋាភិបាលបានចាត់វិធានការប្រយុទ្ឋប្រឆាំងកូវីដ១៩ ប្រកបដោយប្រសិទ្ឋិភាព ក្នុងនោះបាន ផ្តល់សាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ កុមារ ជនក្រីក្រ និងជនងាយរងគ្រោះ រួមនឹងជំនួយឧបត្ថម្ ភដល់ជនរងគ្រោះដោយជំនន់ទឹកភ្លៀងថ្មីនេះផងដែរ។ ដូច្នេះ អង្គការយូនីសេហ្វ នឹងខិតខំធ្វើយ៉ាង ណារួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការឆ្លើយតប សេចក្តីត្រូវការចាំបាច់ របស់ប្រជាពលរដ្ឋ ហើយសង្ឃឹមថា ក្រោយការអនុវត្តយុទ្ឋសាស្ត្រជាតិសន្តិសុខស្បៀង អាហារូបត្ថម្ភលើកទី២នោះ នឹងជួយសម្រាលដល់ការលំបាកខាងលើនេះ។ លោកស្រីក៏បានថ្លែងអំណរគុណចំពោះឯកឧត្តមឧបនាយករដ្ឋមន្រ្តី ដែលបានសហ ការយ៉ាងល្អ ជាមួយ​អង្គការយូនីសេហ្វ ពិសេសបានជួយដឹកនាំ សម្របសម្រួល ក្នុងការរៀបចំយុទ្ធ សាស្ត្រជាតិខាងលើនេះ។ លោកស្រី ក៏សុំការណែនាំពីឯកឧត្តមឧបនាយករដ្ឋមន្រ្តី ថាតើអង្គការយូនីសេហ្វ គួរធ្វើអ្វីខ្លះក្នុងកិច្ចសហការជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ ដើម្បីឲ្យការអនុវត្តយុទ្ឋសាស្ត្រជាតិសន្តិសុខស្បៀង អាហារូបត្ថម្ភលើកទី២ នេះទទួលបានជោគជ័យ។

ក្នុងឱកាសនោះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បញ្ជាក់ថា ក្នុងអាណត្តិទី៦នេះ, ការងារសន្តិសុខស្បៀង និងអាហារូបត្ថម្ភ មានការកែសម្រួលខ្លះ ក្នុងនោះ រដ្ឋមន្ត្រីក្រសួងកសិកម្ម  ជាអនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ ទទួលខុសត្រូវដោយផ្ទាល់លើការងារ​សន្តិសុខស្បៀង ដោយសហការជាមួយក្រសួងធនធានទឹក និងឧតុនិយម, ហើយរដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាអនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ ទទួលខុសត្រូវដោយផ្ទាល់​លើការងារអាហារូបត្ថម្ភ ដោយសហការជាមួយក្រសួងអភិវឌ្ឍន៏ជនបទលើផ្នែកទឹកស្អាត និងអនាម័យ។ ក្រោយពីធ្វើការកែទម្រង់បែបនេះ ឃើញថា ស្ថានភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភ កាន់តែល្អប្រសើរជាងមុន។ តែទោះជាយ៉ាងនេះក្តី យើងក៏គួរចាប់អារម្មណ៏ពីបញ្ហាធាត់លើសទម្ងន់ផងដែរ ដែលវាបានជះឥទ្ឋិពលដល់សុខភាពកុមារ និងស្ត្រីក្នុងវ័យបន្តពូជផងដែរ។ កន្លងមក, ក្នុងនាមជាសហអ្នកសម្រួលដៃគូអភិវឌ្ឍន៏នៃក្រុមការងារបច្ចេកទេសលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ, អង្គការយូនីសេហ្វ បានជួយក្នុងការដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភគ្រប់ទម្រង់ តាមរយៈការពង្រឹកលេខាធិការដ្ឋាននៃក្រុមការងារបច្ចេកទេសលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ឲ្យអនុវត្តការងារប្រកបដោយប្រសិទ្ឋិភាព និងជួយរៀបចំ អនុវត្តយុទ្ឋសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភលើកទី២ (២០១៩-២០២៣), ឧបត្ថម្ភទិវាជាតិអាហារូបត្ថម្ភ, ។ល។ ជាមួយគ្នានោះដែរ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសំណូមពរដល់អង្គការយូនីសេហ្វ បន្តជួយលេខា​ធិការដ្ឋាននៃក្រុមការងារបច្ចេកទេសចម្រុះលើវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ដើម្បីអនុវត្តអនុសាសន៏ដ៏ខ្ពស់ខ្ពស់ ៦ចំណុចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឲ្យមានប្រសិទ្ឋិភាពខ្ពស់៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner