ស្វែងយល់ពី ត្រីវិស័យ-នវានុវត្តន៍ពិសេសមួយក្នុងចំណោមនវានុវត្តន៍ពិសេសទាំង៤របស់ប្រជាជាតិចិន
ត្រីវិស័យ គឺជាឧបករណ៍ដែលធ្វើឡើងពីមេដែក សម្រាប់ចង្អុលបង្ហាញពីទិសខាងត្បូង និងខាងជើង។ ឧបករណ៍ចង្អុលទិសដំបូងគេនោះ ឈ្មោះថា សឺណាន នៅសម័យសង្គ្រាមមានគេចាប់ផ្តើមប្រើរួចហើយ។ វាត្រូវបានផលិតឡើងដោយចប្រើថ្មធម្មជាតិម្យ៉ាងដែលរូបរាងរបស់វាស្រដៀងនឹងស្លាបព្រា វាមានទម្ងន់ធ្ងន់នៅចំកណ្តាល ហើយមានទំនាញ តួខ្លួនរបស់វាមានភាពរលោងភ្លឺ ហើយទ្រនិចវាចង្អុលទៅគ្រប់ទិស ពេលគេប្រើ គឺគេយកថ្មស្លាបព្រាវែងនោះដាក់លើផ្ទៃរាបស្មើ ហើយគេប្រើដៃបង្វិលឱ្យវាវិល នៅពេលវាឈប់ ទ្រនិចវែងនោះ នឹងចង្អុលទៅរកទិសខាងត្បូង។
នៅពេលមានវត្តមានឧបករណ៍ត្រីវិស័យឈ្មោះ សឺណាន នេះ មនុស្សម្នាក៏បានស្គាល់ពីសារប្រយោជន៍នៃថ្មមេដែកនោះ ក៏ប៉ុន្តែ សឺណាន ក៏មានគុណវិបត្តិមិនតិចដែរ។ មុនដំបូងគឺមេដែកនោះ មានការលំបាកខ្លាំងណាស់ក្នុងការស្វែងរកទិស ពេលគេកែច្នៃហើយ ក៏វាមិនសូវឆក់ ហេតុដូចនេះហើយបានជា ឧបករណ៍សឺណាន មានភាពអន់ខ្សោយបន្តិច។ លើកនេះគឺ ចាំបាច់ត្រូវយកវាដាក់នៅលើដីរៀបស្មើនិងរលោងខ្លាំងជាងមុន បើមិនដូចច្នេះទេ វាពិបាកនឹងបង្វិលឱ្យវិលណាស់ ហើយវាច្បាស់ជាបង្វិលមិនចំទិសខាងត្បូងដូចអ្វីដែលគេចង់បាន។ ចុងក្រោយ សឺណាន ត្រូវមានកម្រិតទម្ងន់មួយជាក់លាក់ ហើយវាពិបាកក្នុងការកាន់ ដែលនេះក៏ជាហេតុផលមួយធ្វើឱ្យ សឺណាន មិនត្រូវបានគេប្រើឱ្យបានទូលំទូលាយផងដែរ។
និវានុវត្តន៍ត្រីវិស័យ គឺកើតចេញពីលទ្ធផលនៃការពិសោធប្រើប្រាស់មេដែកឆក់អស់ពេលយ៉ាងយូរ ដោយសារតែវាត្រូវការកម្លាំងផលិត មនុស្សយើងបានចាប់ប្រើមេដែកឆក់ និងចាប់ផ្តើមស្គាល់ពីគុណតម្លៃនៃមេដែកនោះ។ មនុស្សចាប់ផ្តេីមរកឃើញដំបូង គឺឃើញមេដែកឆក់នោះមានទំនាញឆក់ជាមួយសារធាតុដែក ក្រោយមកក៏ឃើញថ្មឆក់នោះចេះចង្អុលទិស។ មកដល់ជំនាន់រាជវង្សសុង ទើបគេអាចផលិតចេញជាត្រីវិស័យ ដែលមានទ្រនិចប្រាប់ទិស។ ចំណុចសំខាន់របស់ត្រីវិស័យ គឺទ្រនិចមួយដើមដែលអាចវិលដោយខ្លួនឯងចង្អុលទិស ហើយទ្រនិចនោះធ្វើចេញពីមេដែក។ ទ្រនិចស្ថិតនៅ ទីតាំងដែលមានទំនាញ និងវាអាចរក្សាបានទិសដៅបានល្អ ទ្រនិចនៅទិសខាងជើង ដោយសារនេះ មនុស្សអាចស្គាល់ទិសដៅ និងប្រើប្រាស់ត្រីវិស័យក៏អត់ពិបាកទេ។ មនុស្សឱ្យឈ្មោះថា ឡភិន។ នេះគឺជាប្រវត្តិនៃការវិវឌ្ឍដ៏ធំនៃទ្រនិចត្រីវិស័យ។
ត្រីវិស័យ គឺច្នៃចេញពីមេដែក ក៏ប៉ុន្តែមេដែកធម្មជាតិ គឺពិបាករកបានខ្លាំងណាស់ ដូច្នេះហើយទើបបុព្វបុរសចិនបានបង្កើតវិធីទំនាញសិប្បនិម្មិតមួយ ដោយប្រើដែនទំនាញរបស់ផែនដីដើម្បីញែកដុំដែក ដែលគេយកដែកដែលដុតក្រហម ដាក់នៅត្រង់ខ្សែបណ្តោយនៃទិស។ បន្ទាប់ពីបន្ទះដែកដុតក្រហមរួច ដែនទំនាញធ្វើឱ្យបន្ទះដែកនោះកាន់តែកោង ហើយបង្កើតទៅជារបស់ទំនាញមួយដ៏រលូន នៅពេលគេឆាបវាជ្រលក់ចូលទឹក មេដែកនោះក៏ចេញជារូបរាង តែទាល់តែនៅកន្លែងមានដែនទំនាញទើបធ្វើឱ្យមានទិសដៅ អាចចង្អុលទិសរកទិសខាងជើង ទិសខាងត្បូងបាន។ វិធីសាស្រ្តបង្កើតទំនាញសិប្បនិម្មិតនេះ បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍត្រីវិស័យ។
ត្រីវិស័យបង្កើតឡើង ដើម្បីប្រើជាប្រយោជន៍ក្នុងការងារយោធា ការងារផលិតកម្ម ដំណើរជីវិតប្រចាំថ្ងៃ ក៏ដូចជា ក្នុងការងារស្ទង់មើលភូមិសាស្ត្រជាដើម ជាពិសេសគឺការធ្វើនាវាចរណ៍លើសមុទ្រ។ នៅក្នុងកំណត់ត្រា “ភីងចូងខឺថាន” បាននិយាយថា “អ្នកបើកនាវាស្គាល់ភូមិសាស្រ្ត ពេលយប់គេមើលផ្កាយ ពេលថ្ងៃគេមើលព្រះអាទិត្យ ហើយងងឹតសូន្យគេមើលត្រីវិស័យ”។ នេះគឺជាកំណត់ត្រាប្រវត្តិសាស្ត្រចំណាស់ជាងគេនៃប្រវត្តិធ្វើនាវាចរណ៍លើពិភពលោក។ នៅក្រោយសតវត្សរ៍ទី១២ ត្រីវិស័យបានរីករាយដាលដល់ប្រទេសអារ៉ាប់ និងអឺរ៉ុប ហើយវាក៏ជាកម្លាំងជំរុញដ៏ធំក្នុងការអភិវឌ្ឍកិច្ចការជំនួញ និងធ្វើឱ្យមានទំនាក់ទំនងរវាងបស្ចិមប្រទេសជាមួយប្រទេសចិន។ ការផលិតត្រីវិស័យរបស់ជនជាតិចិន គឺជាការផ្តល់នូវអរិយធម៌មួយដ៏សំខាន់សម្រាប់ពិភពលោក សូម្បីតែលោក Karl Marx ក៏ធ្លាប់ហៅការផលិតឧបករណ៍ត្រីវិស័យ ឧបករណ៍បោះពុម្ព និងគ្រាប់រំសេវ ថាជាការរឿងចាំបាច់សម្រាប់ការអភិវឌ្ឍនៃពួកវណ្ណៈមូលធន៕
ប្រភព សមាគមអ្នកស្រាវជ្រាវវឌ្ឍនៈភាពកម្ពុជា-ចិន
ដោយបណ្ឌិត ជា មុនីឫទ្ធិ