​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​គំរាម​បណ្តេញ​វេជ្ជបណ្ឌិត​ ហ្វូ​ស៊ី​ ​ពី​ការងារ​ ​នៅ​ក្រោយ​ថ្ងៃ​បោះឆ្នោត​សហរដ្ឋអាមេរិក

​អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បញ្ជាក់​ថា​ ​លោក​នឹង​បណ្តេញ​វេជ្ជបណ្ឌិត​ ​អាន់​តូ​នី​ ហ្វូ​ស៊ី​ ​ពី​ការងារ​នៅ​ក្រោយ​ថ្ងៃ​បោះឆ្នោត​អាមេរិក​ ​ចំ​ពេល​ដែល​លោក​កាន់តែ​មាន​ជម្លោះ​ខ្លាំង​ឡើងជា​មួយ​អ្នកឯកទេស​ជំងឺឆ្លង​កំពូល​របស់​អាមេរិក​រូប​នេះ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​A​P​ ​នៅ​ថ្ងៃ​ទី​០​២​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​


​ថ្លែង​ទៅកាន់​ក្រុម​អ្នកគាំទ្រ​លោក​ក្នុង​ទីក្រុង​ O​p​a​-​lock​a​ ​ក្នុង​រដ្ឋ​ ​Florid​a​ ​នៅ​ថ្ងៃចន្ទ​នេះ​ ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​បង្ហាញ​ពី​អារម្មណ៍​មិន​សប្បាយចិត្ត​របស់​លោក​ដែល​ថា​ ​ករណី​ផ្ទុះឡើង​នៃ​ជំងឺ​កូ​វី​ដ​១​៩​ ​ដែល​នៅ​ពេលនេះ​បាន​សម្លាប់​ពលរដ្ឋ​អាមេរិក​អស់​ជាង​២​៣​ម៉ឺន​១​ពាន់​ហើយ​នោះ​ ​នៅតែ​ជា​ព័ត៌មាន​ដ៏​សំខាន់​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​។​ ​ក្រុម​អ្នកគាំទ្រ​លោក​នៅ​ក្នុង​ពិធី​នោះ​ ​ស្រែក​បន្ទរ​នូវ​ពាក្យ​ថា​ ​«​ដេញ​លោក​ ហ្វូ​ស៊ី​ ​ចេញទៅ​ ​។​ ​លោក​ ​ត្រាំ​ ​បាន​ឆ្លើយតប​ទៅ​អ្នកគាំទ្រ​លោក​វិញ​ថា​ ​កុំ​ប្រាប់​អ្នកដទៃ​ ​ទុក​ពេល​ឲ្យ​ខ្ញុំ​បន្តិច​រហូតដល់​ក្រោយ​ថ្ងៃ​បោះឆ្នោត​សិន​ ​ហើយ​ថា​ ​លោក​អរគុណ​ដល់​អ្នកគាំទ្រ​លោក​ដែល​បាន​ផ្តល់​យោបល់​ឲ្យ​លោក​ធ្វើ​ដូចនោះ​ ​។​


​សូម​បញ្ជាក់​ថា​ ​លោក​វេជ្ជបណ្ឌិត​ ហ្វូ​ស៊ី​ ​ថ្មីៗ​នេះ​កាន់តែ​បាន​រិះគន់​មិន​សំចៃ​មាត់​ដែល​ថា​ ​លោក​ ​ត្រាំ​ ​មិនបាន​ស្តាប់​យោបល់​លោក​ទាក់ទង​នឹង​វិធី​ទប់​ស្កាត់​ជំងឺ​កូ​វី​ដ​១​៩​ ​ដោយ​អ្នកជំនាញ​រូប​នេះ​បញ្ជាក់​ថា​ ​លោក​មិនបាន​និយាយ​ជាមួយ​លោក​ ​ត្រាំ​ ​អស់​រយៈពេល​ជាង​មួយ​ខែ​មក​ហើយ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner