ការបោះឆ្នោត​អាមេរិក​ឆ្នាំ​២​០​២​០​នេះ​ ​ចំណាយ​ថវិកា​ជាង​១​៤​ពាន់​លាន​ដុល្លារ​ ​ច្រើនជាង​ការបោះឆ្នោត​ពីរ​លើក​ចុងក្រោយ​បញ្ចូល​គ្នា

​អាមេរិក​៖​ ​ការសិក្សា​ថ្មី​មួយ​បាន​រក​ឃើញ​ថា​ ​ការ​ចំណាយ​សរុប​នៃ​ការបោះឆ្នោត​ ​នៅ​សហរដ្ឋអាមេរិក​ឆ្នាំ​២​០​២​០​នេះ​ ​រួម​ទាំង​ប្រធានាធិបតី​ ​និង​សភា​ ​នឹង​មាន​ចំនួន​ជិត​១​៤​ពាន់​លាន​ដុល្លារ​ ​ដែល​ជា​ចំនួន​មួយ​ច្រើនជាង​ការ​ចំណាយ​ក្នុង​វដ្ត​នៃ​ការបោះឆ្នោត​ពីរដង​ចុងក្រោយ​បញ្ចូល​គ្នា​ទៅទៀត​ ​។​


​យោង​តាម​ការ​ប៉ាន់ស្មាន​ពី​មជ្ឈមណ្ឌល​នយោបាយ​ឆ្លើយតប​ (CR​P​) ​បាន​បញ្ជាក់​ថា​ ​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២​០​២​០​ ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​០​៣​ ​ខែវិច្ឆិកា​នេះ​ ​គ្រោង​នឹង​ចំណាយ​ថវិកា​អស់​ជាង​៦​.​៦​ពាន់​លាន​ដុល្លារ​ ​ខណៈ​ការ​បរិច្ចាគ​ដែល​បាន​ធ្វើ​សម្រាប់​ការប្រកួតប្រជែង​ ​សម្រាប់​អាសនៈ​សភា​នឹង​ឡើង​ដល់​៧​.​២​ ​ពាន់​លាន​ដុល្លារ​ ​។​


​ទិន្នន័យ​បាន​បង្ហាញ​ថា​ ​ក្រុម​អ្នក​ប្រជាធិបតេយ្យ​បាន​ចំណាយ​មាន​ចំនួន​សរុប​រហូត​មកដល់ពេលនេះ​ ​ដោយ​ប្រើប្រាស់​៦​.​៩​ពាន់​លាន​ដុល្លារ​ ​បើ​ប្រៀបធៀប​ទៅ​នឹង​៣​.​៨​ពាន់​លាន​ដុល្លារ​ ​ដែល​បាន​ចំណាយ​ដោយ​បេក្ខជន​ ​និង​ក្រុម​គណបក្ស​សាធារណរដ្ឋ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner