​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​និង​លោក​ ចូ ​បៃ​ដិ​ន​ ​នឹង​ធ្វើ​យុទ្ធនាការ​ឃោសនា​ថ្ងៃ​ចុងក្រោយ​ ​ដើម្បី​ទាក់ទាញ​អ្នក​មិនទាន់​សម្រេច​ចិត្ត

អាមេរិក​៖​ ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​និង​ ​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​រៀបចំ​កម្មវិធី​ក្នុង​រដ្ឋ​ជាច្រើន​ ​ដែល​ជា​រដ្ឋ​ដែល​មាន​សារៈសំខាន់​បំផុត​ ​ក្នុង​ការ​សម្រេច​លើ​ជោគវាសនា​នៃ​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ ​ដែល​នឹង​ត្រូវធ្វើ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​០​៣​ ​ខែវិច្ឆិកា​នេះ​ ​ដែល​ត្រូវនឹង​ថ្ងៃ​ទី​០​៤​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​(ម៉ោងនៅកម្ពុជា) ។​


​បេក្ខជន​ទាំងពីរ​មាន​គម្រោង​ដូចគ្នា​ ​គឺ​ទៅ​ឃោសនា​នៅ​ក្នុង​រដ្ឋ​ ​P​e​nn​sylvan​i​a​ ​ជា​រដ្ឋ​មួយ​ដែល​លោក​ ​បៃ​ដិ​ន​ ​មាន​ប្រជាប្រិយភាព​នាំមុខ​លោក​ ​ត្រាំ​ ​ក្នុង​ការស្ទង់មតិ​នា​ពេលថ្មីៗនេះ​ ​ប៉ុន្តែ​ជា​រដ្ឋ​ដែល​លោក​ ​ត្រាំ​ ​បាន​ឈ្នះ​កាលពី​ឆ្នាំ​២​០​១​៦​ ​។​ ​បេ​ក្ខជន​ដែល​ឈ្នះ​ការបោះឆ្នោត​ក្នុង​រដ្ឋ​ ​P​e​nn​sylvan​i​a​ ​នឹង​ទទួល​បាន​សំឡេង​អង្គ​បោះឆ្នោត​ ​២​០​ ​ក្នុងចំណោម​អង្គ​បោះឆ្នោត​សរុប​២​៧​០​សំឡេង​ ​បេក្ខជន​នីមួយៗ​ត្រូវតែ​ទទួល​ឲ្យបាន​ ​ដើម្បី​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​ក្នុងរយៈពេល​០​៤​ឆ្នាំខាងមុខ​នេះ​ ​។

លោក​ ​ត្រាំ​ ​នឹង​ធ្វើពិធី​ជួបជុំ​ជាមួយ​ក្រុម​អ្នកគាំទ្រ​របស់​លោក​ ​នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ ​W​i​l​k​e​s-​Bar​r​e​ Sc​rant​on ​រីឯ​លោក​ ​បៃ​ដិ​ន​ ​វិញ​នឹង​ជួប​ក្រុម​អ្នកគាំទ្រ​របស់​លោក​ ​ក្នុង​ពិធី​មួយ​ក្នុង​ទីក្រុង​ ​Pit​t​s​bur​g​h​ ​នៃ​រដ្ឋ​ ​P​e​nn​sylvan​i​a​ ​។​ ​លោក​ ​បៃ​ដិ​ន​ ​ក៏​នឹង​ទៅ​ជួប​ជាមួយ​ក្រុម​អ្នកគាំទ្រ​របស់​លោក​នៅ​ថ្ងៃចន្ទ​នេះ​ ​ក្នុង​រដ្ឋ​ O​h​i​o ​ដែល​មាន​អង្គ​បោះឆ្នោត​ ​១​៨​ ​ហើយ​ជា​រដ្ឋ​ដែល​បេក្ខជន​ទាំងពីរ​ពេលនេះ​ ​មានការ​គាំទ្រ​ប្រហាក់ប្រហែល​គ្នា​ ​។​


​លោក​ ​ត្រាំ​ ​ក៏​នឹង​ទៅ​រដ្ឋ​ ​North​ ​Carol​in​a​ ​ដែល​ជា​រដ្ឋ​ដែល​មានការ​គាំទ្រ​ប្រកៀកប្រកិត​គ្នា​ផង​ដែរ​ ​ហើយ​រដ្ឋ​ពីរ​ផ្សេងទៀត​គឺ​រដ្ឋ​ ​M​i​c​h​i​gan​ ​និង​រដ្ឋ​ ​W​i​s​co​n​sin​ ​ដែល​នៅ​ទីនោះ​លោក​ ​បៃ​ដិ​ន​ ​មានសំឡេង​នាំមុខ​លោក​ ​ត្រាំ​ ​ក្នុង​ការស្ទង់មតិ​នា​ពេលថ្មីៗនេះ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner