ឯកឧត្តម ប៉ាន សូរស័ក្ត អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយគណៈកម្មាធិការជាតិគ្រង់គ្រងកម្មសិទ្ធបញ្ញា លើកទី១០ ស្តីពីការងារគ្រប់គ្រង​កម្មសិទ្ធបញ្ញានៅតាមបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធ

ភ្នំពេញ៖ គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធ​បញ្ហា នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បើក​កិច្ច​ប្រ​ជុំ​​ស្តីពីការ​ងារគ្រប់​គ្រងលើកម្មសិទ្ធបញ្ហា លើកទី១០ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្ត រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជ​ កម្ម និង​ជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធបញ្ញា និងមានការអញ្ជើញ​ចូលរួមពីក្រសួង ស្ថាប័ន​ចំនួន​១៤ ដែលជាសមាជិក គ.ក.ប និងលេខាធិការដ្ឋាន គ.ក.ប​. ជាច្រើនទៀត នៅទីស្តីការក្រសួង​។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ប៉ាន សូរស័ក្ត ជាប្រធានអង្គប្រជុំ បានកោតសរសើរនិងវាយតម្លៃខ្ពស់​ចំពោះកិច្ច​សហការ​យ៉ាងជិតស្និទ្ធ និងល្អប្រសើរពីសំណាក់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិក នៃគណៈ​កម្មាធិការ​ជាតិគ្រប់​គ្រង​កម្មសិទ្ធបញ្ញាក្នុងសកម្មភាពពង្រឹងនិងលើកកម្ពស់វិស័យកម្មសិទ្ធបញ្ញា នៅកម្ពុជាក្នុងពេលកន្លងមក ។ ឯកឧត្តម រដ្ឋមន្រ្តី បានកត់​សម្គាល់និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលសម្រេច​បាននូវលទ្ធផលសំខាន់ៗ យ៉ាងច្រើននៅ​ក្នុង​ឆ្នាំ២០១៩​​-២០២០ រួមមាន ១-ការចុះបញ្ជីកម្មសិទ្ធបញ្ញា ជាពិសេសការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ្ និងម៉ាក​សមូហភាព​ទាំងនៅកម្ពុជានិងបណ្តាប្រទេសសំខាន់ៗ ២-ការចូលជាសមាជិកនៃកិច្ចព្រមព្រៀង អនុសញ្ញា និងសន្ធិ​សញ្ញា​អន្តរជាតិ ៣-ការងារកសាងច្បាប់និងបទប្បញ្ញាតិ ៤-កិច្ចសហប្រតិបត្តិការអន្តរជាតិ តាមរយៈ​ការចុះអនុ​ស្សារណៈ​នៃការយោគយល់គ្នាជាមួយអង្គភាពកម្មសិទ្ធបញ្ញាធំៗ ៥-ការងារអនុវត្តគម្រោងជាមួយនៃគូអភិវឌ្ឍជាតិ និងអន្តរជាតិ ៦-ការងារលើកកម្ពស់ចំណេះដឹងសាធារណៈ​និងការផ្ស​ព្វផ្សាយច្បាប់ និង៧-ការបង្រ្កាបបទល្មើសកម្មសិទ្ធបញ្ញា ដែលមាន​សរុបចំនួន ២៨ករណី និងគិតជាទឹកប្រាក់ប្រមាណ ៥១២,៨០០ ដុល្លារអាមេរិក ដែលទាំងនេះ​បានចូល​រួមចំណែកយ៉ាងសំខាន់ ក្នុងការលើកតម្កើងជីវភាព្រជាជនកម្ពុជា និងទាក់ទាញវិនិយោគិនបរទេសបន្ថែម។  

ឯកឧត្តម ប្រធានក៏បានធ្វើការស្នើសំនិងលើកទឹកចិត្តឱ្យក្រសួង ស្ថប័នពាក់ព័ន្ធ បន្តសហការ និងចូលរួមឱ្យបានសកម្ម បន្ថែមទៀត ក្នុងការពង្រឹងប្រព័ន្ធកម្មសិទ្ធបញ្ញានៅកម្ពុជា និងជាពិសេសតាមរយៈការរៀបចំ និងអនុវត្តឱ្យមានប្រសិទ្ធ​ភាពនូវផែនការការងារកម្មសិទ្ធបញ្ញា៣ឆ្នាំ(២០២១-២០២៣) និងផែនការយុទ្ធសាស្រ្តជាតិកម្មសិទ្ធបញ្ញាឆ្នាំ២០២១-២០២៦ ផងដែរ សំដៅអភិវឌ្ឍ​ប្រព័ន្ធកម្មសិទ្ធបញ្ញាជាតិ​ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត​ទៅក្នុងប្រព័ន្ធ​ពាណិជ្ជកម្ម​និងសេដ្ឋកិច្ច​សកល សំដៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០៕

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner