ម្ចាស់​បុរី​ ​V​I​P​ ​គោរព​អរគុណ​អភិបាល​រាជធានី​ភ្នំពេញ​ ​និង​កងកម្លាំង​ទាំងអស់​ ​ដែល​បាន​ដឹក​នាំ​កងកម្លាំង​មក​ជួយ​ស​ម្អា​ត​ផ្ទះ​ប្រជាពលរដ្ឋ​ក្នុង​បុរី​ ​V​I​P​ ​ជា​លើក​ទី​២

​ភ្នំពេញ​៖​ ​ឯកឧត្តម​ ឃួ​ង​ ​ស្រេង​ ​គណ​អភិបាល​រាជធានី​ភ្នំពេញ​ ​បាន​ដឹកនាំ​កម្លាំង​ចម្រុះ​រហូតដល់​រាប់​រយ​នាក់​ ​ដោយមាន​ទាំង​រថយន្ត​បាញ់​ទឹក​ ​និង​ ​រថយន្ត​បាញ់ថ្នាំ​សម្លាប់​មូស​ ​និង​ ​មេរោគ​ ​ជា​ទ្រង់ទ្រាយ​ធំ​ ​ម​កលា​ង​ស​ម្អា​ត​ ​និង​ ​ធ្វើ​អនាម័យ​ជូន​ប្រជាពលរដ្ឋ​ ​ដែល​រស់នៅ​នៅ​ក្នុង​បុរី​ ​V​I​P​ ​ដែល​ស្ថិតនៅ​ខណ្ឌ​ដង្កោ​ ​។​ ​សកម្មភាព​ចុះ​ជួយ​ស្រប​ពេល​ទឹកស្រក​ ​និង​ ​ក្នុង​ពេល​ប្រជាពលរដ្ឋ​ចូល​មក​រស់នៅ​នៅ​ក្នុង​បុរី​វិញ​ដូចដើម​វិញ​ ​នា​ពេលនេះ​ ​មិន​ត្រឹមតែ​ពលរដ្ឋ​ដែល​ទទួល​ផល​ប៉ុណ្ណោះ​ទេ​ ​ដែល​បង្ហាញ​អារម្មណ៍​ត្រេកអរ​ ​សូម្បីតែ​ថ្នាក់​គ្រប់គ្រង​បុរី​គ្រប់ជាន់ថ្នាក់​ ​ក៏​បង្ហាញ​នូវ​ការ​អរគុណ​ចំពោះ​សកម្មភាព​យកចិត្តទុកដាក់​ខ្ពស់​របស់​ថ្នាក់​ដឹកនាំ​សាលា​រាជធានី​នេះ​ផង​ដែរ​ ​។​


​លោក​ ​វន​ ​វណ្ណៈ​ ​និង​ ​ហម​ ​រ៉ន​ ​ម្ចាស់​គម្រោង​បុរី​ ​V​I​P​ ​ដែល​បាន​ដុតដៃដុតជើង​ ​ក្នុង​សកម្មភាព​ចុះ​ស​ម្អា​ត​របស់​សាលា​រាជធានី​ភ្នំពេញ​នេះ​ ​បាន​បង្ហាញ​នូវ​ការ​សាទរ​យ៉ាង​ខ្លាំង​ ​ដែល​ថ្នាក់​ដឹកនាំ​សាលា​រាជធានី​ភ្នំពេញ​ ​បាន​ដឹកនាំ​កម្លាំង​ចម្រុះ​រហូតដល់​រាប់​រយ​នាក់​ ​ចុះ​មក​ស​ម្អា​ត​ផ្លូវថ្នល់​ ​និង​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​ ​ដើម្បី​អោយ​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​ជន់​លិច​កន្លងមក​ ​ទទួល​បាន​នូវ​បរិស្ថាន​រស់នៅ​ស្អាត​ដូចដើម​ ​។​ ​នេះ​ជា​សកម្មភាព​លាង​ស​ម្អា​ត​នៅ​ក្នុង​បុរី​ជា​លើក​ទី​២​ហើយ​ ​បន្ទាប់ពី​ថ្ងៃ​ទី​២​៩​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​ឯកឧត្តម​ឧត្តមសេនីយ៍ឯក​ ​រ​័ត្ន ​ស្រាង​ ​មេបញ្ជាការ​រង​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ​និង​ ​ជា​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ ​ក៏បាន​ដឹកនាំ​កម្លាំង​ជាច្រើន​រយ​នាក់​ ​ម​កលា​ង​ស​ម្អា​ង​នៅ​ក្នុង​បុរី​បែប​នេះ​ម្ដង​ដែរ​ ​។​

​យ៉ាងណាមិញ​ ​លោក​ទាំងពីរ​ចាត់ទុកថា​ ​សកម្មភាព​ដែល​ដឹកនាំ​ដោយ​ថ្នាក់​ដឹកនាំ​របស់​សាលា​រាជធានី​ភ្នំពេញ​នា​ពេលនេះ​ ​មាន​ទ្រង់ទ្រាយ​ធំ​ជាង​មុន​ ​និង​កាន់តែ​ប្រសើរ​ជាង​មុន​ ​ដោយ​ក្រៅពី​លាង​ស​ម្អា​ត​ ​និង​ ​បោស​ស​ម្អា​ត​សំរាម​ ​នៅ​ក្នុង​បុរី​ទាំងមូល​ ​ក៏​មានការ​បាញ់ថ្នាំ​មូស​ ​និង​ ​បាញ់​អាកុល​សម្លាប់​មេរោគ​ ​នៅ​គ្រប់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ ​រួម​ទាំង​តំបន់​ជុំវិញ​ ​ដែល​ធ្វើ​អោយ​ពលរដ្ឋ​នៅ​ក្នុង​បុរី​របស់​លោក​ ​មាន​បរិស្ថាន​ប្រកបដោយ​ផាសុកភាព​ដូចដើម​ ​។​ ​ក្នុង​នោះ​ ​ការ​អន្តរាគមន៍​លើ​ប្រព័ន្ធ​ទឹក​ស្អាត​ ​និង​ ​លើ​ប្រព័ន្ធ​អគ្គីស​នី​ក្រោយ​ទឹកស្រក​ ​ក៏​ជា​អ្វី​ដែល​ពលរដ្ឋ​នៅ​ក្នុង​បុរី​របស់​លោក​ត្រូវការ​ផង​ដែរ​ ​។​


​លោក​ ស៊ុ ​ស៊ី​ដេ​ត​ ​នាយក​គ្រប់គ្រង​ទូទៅ​បុរី​ ​V​I​P​ ​បាន​គូស​បញ្ជាក់​ថា​ ​ក្រោយ​ស្ថានភាព​ទឹកស្រក​ ​ទី​តាំងរបស់​បុរី​មិន​មាន​ខូចខាត​នូវ​ប្រព័ន្ធ​លូ​ ​និង​ ​ផ្លូវចូល​បុរី​ធ្ងន់ធ្ងរ​នោះ​ទេ​ ​ដោយ​ប្រព័ន្ធ​លូ​ដែល​មានការ​កក​ស្ទះ​ ​ត្រូវ​បានខាង​បុរី​ស្ដា​ ​និង​ ​ជួសជុល​ឡើងវិញ​អស់ហើយ​ ​។​ ​គាប់​ជួនជា​ខាង​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ ​និង​ ​សាលា​រាជធានី​ភ្នំពេញ​ ​បាន​មក​ជួយ​ស​ម្អា​ត​នៅ​ក្នុង​បុរី​ចំនួន​២​លើ​នេះ​ផង​ ​ទើប​រឹត​តែ​ធ្វើ​អោយ​ទីតាំង​បុរី​ទាំងមូល​កាន់តែ​ល្អ​ប្រសើរ​ ​។​

​លោក​បង្ហាញ​នូវ​អារម្មណ៍​ត្រេកអរ​ ​បន្ទាប់ពី​អភិបាល​រាជធានី​ភ្នំពេញ​ ​បញ្ជាក់​នៅចំពោះ​អ្នកកាសែត​នា​ថ្ងៃ​នោះ​ថា​ ​ក្រសួង​ធនធាន​ទឹកបាន​គម្រោង​រៀបចំ​រំដោះ​ទឹក​ ​ពី​តំបន់​គី​រី​រម្យ​ ​មិន​អោយ​ហូរចាក់​បង្ក​អោយ​លិចលង់​ដងស្ទឹង​ព្រែកត្នោត​នា​ឆ្នាំក្រោយៗ​ ​ទៀត​ទេ​ ​ដែល​ដំណោះស្រាយ​នេះ​ ​គឺ​លោក​យល់ថា​ ​ពិតជា​មិន​ធ្វើ​អោយ​តំបន់​មួយ​ផ្នែក​ក្នុង​ខណ្ឌ​ដង្កោ​លិចលង់​ទៀត​ឡើយ​ ​ដោយសារតែ​ភាព​ជាក់ស្ដែង​ ​នៅ​ក្នុង​បុរី​របស់​លោក​គឺ​មិនដែល​លិច​បែប​នេះ​ទេ​ ​បើ​គ្មាន​ភ្លៀង​ពី​ឥទ្ធិពល​ព្យុះ​ ​និង​ ​ទឹក​ជន​ខ្លាំង​ពី​ស្ទឹង​ព្រែកត្នោត​ ​ដែល​បណ្ដាលមកពី​បាក់​ទំនប់​នៅ​គី​រី​រម្យ​ ​កាលពី​ប៉ុន្មាន​ស​ប្ដាហ៍​មុន​ ​៕

]

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner