ក្រសួងអប់រំបង្កើតកម្មវិធីពិសេសសម្រាប់សិស្សថ្នាក់ទី១២ អាចប្រលងតេស្ដសមត្ថភាពរបស់ខ្លួនបាន
យោងតាមក្រសួងអប់រំ នៅថ្ងៃទី៣ វិច្ឆិកានេះ បានឲ្យដឹងថាក្រសួងបានបង្កើត ប្រព័ន្ធពង្រឹងសមត្ថភាពសិស្សថ្នាក់ទី១២ ដើម្បីឲ្យ សិស្ស អាចពង្រឹង និងតេស្ដ សមត្ថភាពដោយខ្លួនឯង នៅលើប្រព័ន្ធ អ៊ីនធឺណិតដោយអាចប្រើប្រាស់បានទាំងទូរសព្ទស្មាតហ្វូនកុំព្យូទ័រ និងកុំព្យូទ័របន្ទះ ទៅ លើមុខវិជ្ជាមួយចំនួន ដូចជា ៖ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និង ប្រវត្តិវិទ្យា។
-ដើម្បី ប្រើប្រាស់ ប្រព័ន្ធ នេះ សូម ចូល ទៅ កាន់៖ https://exam.moeys.gov.kh
-ព័ត៌មាន បន្ថែម ទំនាក់ទំនង តាម តេលេក្រាម លេខ៖០៦៦៩០១៨០០៕
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕