សិក្ខាសាលា ស្ដីពីការផ្សព្វផ្សាយការបញ្ជូនផលិតផលសកក្តានុពលទីផ្សារក្នុង និងក្រៅស្រុក
ខេត្តបន្ទាយមានជ័យ៖ សិក្ខាសាលា(ស្ដីពីការផ្សព្វផ្សាយការបញ្ជូនផលិតផលសកក្តានុពលសម្រាប់ទីផ្សារក្នុង និងក្រៅស្រុក) ត្រូវបានបើកដើម្បីជំរុញឲ្យមានការប្រកួតប្រជែងក្នុងទីផ្សារសិរី នៅខេត្តបន្ទាយមានជ័យនាថ្ងៃទី ៣ វិច្ឆិកាឆ្នាំ២០២០។ ក្រោមវត្តមាន លោក អ៊ូច សាវិន ប្រធាននាយកដ្ឋានអភិវឌ្ឍទីផ្សារនាយកនាយកដ្ឋានជំរុញពាណិជ្ជកម្មក្រសួងពាណិជ្ជកម្ម លោក លី សារីអភិបាលរង ខេត្តបន្ទាយមានជ័យ មន្ទីរសាមីនិង១០មន្ទីរជំនាញព្រមទាំងម្ចាស់អាជីវកម្មក្នុងខេត្តចូលរួម។
គោលបំណងនៃសិក្ខាសាលានេះបានប្រសើរឡើងនៅវត្ឍនភាពការងារពាណិជ្ជកម្ម នឹងអនុវត្តន៍តាមផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ឬពាណិជ្ជកម្មឆ្នាំ២០២០ ដល់ឆ្នាំ២០២៤ ស្របតាមកំណែទម្រង់គោលនយោបាយស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងពាណិជ្ជកម្ម និងដើម្បីបង្កើតការលក់ផលិតផលខ្មែរតាមបណ្ដាទីផ្សារ ជាពិសេសផ្សារទំនើបនានាក្នុងស្រុកសំដៅជំរុញការនាំចេញនៅនឹងកន្លែង និងការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិក្រោយពីជំងឺកូវីដ.១៩បញ្ចប់នាពេលខាងមុខនេះទេ។
លោក អ៊ូច សាវិន ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា៖ ក្នុងកិច្ចប្រជុំថាផលិតផលសកក្តានុពលចែកចេញជា៧ចំណុច ១ចុះបញ្ជីនៅវិទ្យាស្ថានស្តង់ដារ២ឈ្មោះផលិតផល ៣ឈ្មោះក្រុមហ៊ុន និងអាសយដ្ឋាន ៤កន្លែងព្រលិត ៥គ្រឿងផ្សំ ៦ ចំណុះ ៧ សរសេរជាភាសាខ្មែរទើបអាចប្រកួតប្រជែង ក្នុងទីផ្សារផលិតផលក្នុងស្រុក និងក្រៅស្រុកបាន ក្នុងនោះមាន ស្រូវ ដំឡូង បន្លែផ្លែឈើ ភេសជ្ជៈ ដូងក្រអូប ប្រេងកូឡាធ្វើក្នុងស្រុក សិប្បកម្មផលិតទឹក ត្រី ទឹកសុីអ៊ីវ ទឹកម្ទេស ទឹកឃ្មុំ (ល)។
លោក លី សារី អភិបាលរងខេត្តបន្ទាយមាន៖ បានមានប្រសាសន៍ថា សិក្ខាសាលានេះក្នុងបំណងផ្តោតសំខាន់លើការអភិវឌ្ឍលើ ការវាយតម្លៃផលិតផលសកក្តានុពលមានដូចជា ស្រូវ ដំឡូងមី មាន់ស្រែ បន្លែ ដោយតភ្ជាប់ជាមួយផលិតកម្ម ជាមួយទីផ្សារទាំងអស់ ដើម្បីជំរុញវិស័យពាណិជ្ជកម្ម ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ជាតិ។
លោកបានបញ្ជាក់បន្ថែមឲ្យដឹងទៀតថាផលិតសកក្តានុពលក្នុងស្រុកចង់បង្ហាញស្នាដៃរបស់ខ្មែរផលិតដើម្បីបង្ហាញ ឲ្យប្រជាពលរដ្ឋជាតិអន្តរជាតិឲ្យបានដឹងហើយក៏ ចង់ទាក់ទាញអ្នក វិនិយោគ ក្នុងស្រុកនិងក្រៅស្រុកឲ្យ ងាកមកប្រើរបស់ដោយស្នាដៃកូនខ្មែរពិតៗ ក៏ដូចជាជួយស្វែងរកទីផ្សារដល់អ្នកផលិតផងសកក្តានុពលផងដែរ។
លោក លី សារី បានបញ្ជាក់ឲ្យដឹងទៀតថាគោលបំណងសំខាន់នៃកិច្ចប្រជុំថ្ងៃនេះ គឺដើម្បីពិនិត្យឡើងវិញ ដោយផ្តោតទៅលើការវាយតម្លៃគ្រប់ជ្រុងជ្រោយផលិតផលសកក្តានុពលខ្មែរផលិតក្នុងស្រុកការកំណត់នូវបញ្ហាប្រឈម ប្រតិបត្តិការបច្ចេកទេស និងហានិភ័យ ដែលអាចជះឥទ្ធិពលដល់គោលដៅអភិវឌ្ឍន៍ គម្រម្រោងការផលិតសកក្តានុពលជំរុញទីផ្សាក្នុងស្រុកតែម្តង៕ ដោយ៖ ឃិន គន្ធា