កូវីដ១៩៖ វៀតណាមប្រហែលសាកល្បងប្រើវ៉ាក់សាំងខ្លួនឯង ក្នុងខែវិច្ឆិកានេះ
វ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩របស់វៀតណាមប្រហែលជាត្រូវបានសាកល្បងប្រើលើមនុស្ស នៅខែវិច្ឆិកា ២០២០នេះ នេះបើតាមមន្ត្រីក្រសួងសុខាភិបាលបញ្ជាក់ឲ្យដឹង នៅថ្ងៃទី៣ វិច្ឆិកា ២០២០ ចេញផ្សាយដោយសារព័ត៌មាន VN Express។
វ៉ាក់សាំងដែលផលិតដោយស្ថាប័ន Nanogen នឹងក្លាយជាវ៉ាក់សាំងកូវីដ១៩ដំបូង តេស្តលើមនុស្ស ប្រសិនទទួលបានការឯកភាព នេះបើតាមលោក Nguyen Ngo Quang អនុប្រធាននាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងបណ្តុះបណ្តាល នៃក្រសួងសុខាភិបាល។
ក្រសួង ថ្មីៗនេះ បានជំរុញឲ្យស្ថាប័នជំនាញមួយនេះ ត្រៀមខ្លួនប្រើប្រាស់វ៉ាក់សាំងទៅលើមនុស្ស នៅខែវិច្ឆិកានេះ ក្នុងនោះ ដំណាក់កាលសាកល្បងនេះប្រហែលជាកើតឡើងលើស៣វគ្គ ដោយដំបូង មនុស្ស២០នាក់ បន្ទាប់មក ៦០០នាក់ និងចុងក្រោយជាង១ពាន់នាក់៕