លោកកឹមសុខាបង្ហាញអារម្មណ៍រីករាយខុសពីអារម្មណ៍របស់មេខ្លោងធ្វើនយោបាយក្រៅស្រុក
អតីតប្រធានគណបក្សសង្គ្រោះជាតិលោកកឹមសុខា បានថ្លែងបង្ហាញអារម្មណ៍រីករាយ ក្នុងពេលឃើញទឹកមុខ រាក់ទាក់របស់ប្រជាពលរដ្ឋខ្មែរក្នុងស្រុក និងលោកបញ្ជាក់ថារួបភាពទាំងនេះហើយដែលលោកមិនចង់ចាក ចេញពីប្រទេសនិងធ្វើដំណើរទៅណាឆ្ងាយពីពលរដ្ឋខ្មែរក្នុងស្រុកឡើយ។ សម្តីបញ្ជាក់អារម្មណ៍របស់លោកកឹម សុខា បានធ្វើ ឡើងក្នុងពេលដែលបណ្តាអ្នកវិភាគនិងមេខ្លោងធ្វើនយោបាយប្រឆាំងក្រៅស្រុកដូចជាលោកសម រង្ស៊ីជាដើម ដែលតែងតែនិយាយឃោសនានៅក្រៅប្រទេសអំពីរូបភាពមិនល្អនៃប្រជាជាតិខ្មែរ, ការចោទប្រកាន់ ថាកម្ពុជាមិនមានភាពសុខសាន្តក្នុងអារម្មណ៍របស់ពលរដ្ឋ, ការបំផុលចងគំនុំនឹងជនបរទេសដូចជា វៀតណាម និងចិនជាដើម ដែលការឃោសនាទាំងនោះ ត្រូវគេឃើញថា មិនបានឆ្លុះបញ្ចាំងតាមអារម្មណ៍បញ្ជាក់របស់លោក កឹមសុខាដែលបានធ្វើទស្សនាកិច្ចតាមខេត្តនិងកន្លែងនានាក្នុងប្រទេសកម្ពុជានោះឡើយ។ លោកកឹមសុខាដែល ធ្វើដំណើរខេត្តព្រះវិហារ បានសរសេរអំពីភាពរីករាយរបស់ប្រជាជនដែលលោកឃើញនៅតាមផ្លូវ, ការមិនរើស អើងរបស់ពលរដ្ឋ, ការជួបប្រាស្រ័យជាមួយស្ថានទូតបរទេសដែលមានតែការរាក់ទាក់រួសរាយសប្បាយនិងការ បង្អួតនូវចំណីអាហារប្លែកៗ។ លោកកឹមសុខាក្នុងការសរសេរតាមបណ្តាញសង្គមថ្ងៃនេះ បាននិយាយទៀតថា ទាំងនេះហើយ ដែលលោកមិនចង់ចាកចេញពីប្រទេសកម្ពុជា និងលោកបានសន្យាថានឹងមិនធ្វើអ្វីដែលនាំឲ្យខ្មែរ រងគ្រោះនោះឡើយ។