កម្ពុជាបញ្ជាក់ជំហរប្តេជ្ញាបញ្ជួនកងទ័ពបំរើបេសកកម្មអសបបើទោះបីពិភពលោកបន្តរងគម្រាមដោយកូវីដ១៩
កម្ពុជាបានបញ្ជាក់ជំហរក្នុងការប្តេជ្ញាបញ្ជួនកងទ័ពមួកខៀវចេញបំរើបេសកកម្មអង្គការសហប្រជាជាតិបើទោះបី ជាពិភពលោកនៅបន្តការគម្រាមកំហែងដោយសារជម្ងឺកូវីដ១៩ក៏ដោយ។ មន្ត្រីនាំពាក្យក្រសួងការពារជាតិ នាយ ឧត្តមសេនីយ៍ឈុំសុជាត បានថ្លែងថាបើទោះបីជាបេសកកម្មកងទ័ពមួកខៀវរបស់កម្ពុជាក្នុងរយៈពេល១៤ឆ្នាំ កន្លងមកនេះ ទទួលបានការឆ្លងនិងស្លាប់ដោយសារជម្ងឺកូវីដ១៩ក៏ដោយ ប៉ុន្តែកម្ពុជានៅតែប្តេជ្ញាការចូលរួមប្រតិ បត្តិការថែរក្សាសន្តិភាពអង្គការសហប្រជាជាតិជានិច្ច។ នាយទាហានមួកខៀវកម្ពុជាលោកស សាវី បានបាត់ជីវិត ក្នុងបេសកកម្មនៅប្រទេសម៉ាលីដោយសារតែជម្ងឺកូវីដ១៩ ដែលនាំឲ្យលោកបានក្លាយជាទាហានមួកខៀវលើក ដំបូងរបស់អង្គការសហប្រជាជាតិដែលបានពលិជីវិតដោយសារជម្ងឺកូវីដ១៩។ កម្លាំងកងទ័ពមួកខៀវកម្ពុជាច្រើន នាក់ទៀតនៅក្នុងប្រទេសម៉ាលី បានឆ្លងនឹងជម្ងឺរាតត្បាតនោះផងដែរ ប៉ុន្តែត្រូវបានព្យាបាលជា សះស្បើយវិញ ជាបន្តបន្ទាប់។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោកអង់តូនីញ៉ូ ហ្គូទែ័រ៉េស នៅថ្ងៃទី១២មិថុនា បានធ្វើលិខិត ចូលរួម រំលែកទុក្ខនិងសម្តែងការសោកស្តាយចំពោះការបាត់បង់ជីវិតកងកម្លាំងមួកខៀវកម្ពុជាដោយសារជ ម្ងឺ កូវីដ១៩ និងសម្តែងការកោតសរសើរចំពោះវីរភាពរបស់កងទ័ពមួកខៀវកម្ពុជាក្នុងបេសកកម្មបំរើអង្គការសហប្រជាជាតិ។ កម្ពុជាក្នុងរយៈពេល១៤ឆ្នាំដែលបានបញ្ជួនកងទ័ពមួកខៀវចេញក្រៅប្រទេសនេះ មានចំនួនសារុប ៧ពាន់១២៣ នាក់ ក្នុងនោះរួមមានស្ត្រីចំនួន ៤១៩នាក់។ ក្នុងរយៈពេល១៤ឆ្នាំកន្លងមកនេះផងដែរ បេសកកម្មកងទ័ពមួក ខៀវកម្ពុជា បានបាត់បង់ជីវិតចំនួន១០ ក្នុងនោះ៥នាក់នៅក្នុងប្រទេសម៉ាលី និង៥នាក់ទៀត នៅប្រទេសអាហ្វ្រិក កណ្តាល។