អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត៤៨លាននាក់ ក្នុងនោះស្លាប់ជាង១លាន២១ម៉ឺននាក់ និងជាសះស្បើយជាង៣៤លាន៣៥ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៤៧លាន៨៤ម៉ឺន៤ពាន់៨១១ករណី ក្នុងនោះមានអ្នកជំងឺសរុបចំនួន១លាន២២ម៉ឺន២២៤នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៣៤លាន៣៥ម៉ឺន២ពាន់៧១១នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៩លាន៦៩ម៉ឺន២ពាន់៥២៨នាក់ ស្លាប់ចំនួន២៣ម៉ឺន៨ពាន់៦៤១នាក់ និងជាសះស្បើយចំនួន៦លាន២៣ម៉ឺន៦ពាន់១៧០នាក់ ។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៨លាន៣១ម៉ឺន២ពាន់៩៤៧នាក់ ស្លាប់ចំនួន១២ម៉ឺន៣ពាន់៦៥០នាក់ និងជាសះស្បើយ៧លាន៦៥ម៉ឺន៤ពាន់៧៥៧នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៥លាន៥៦ម៉ឺន៧ពាន់១២៦នាក់ ស្លាប់១៦ម៉ឺន៥៤៨នាក់ និងជាសះស្បើយ៥លាន២ម៉ឺន៨ពាន់២១៦នាក់ ៕