ផ្ទៃដីមានទំហំជាង១ម៉ឺន ២ពាន់ហិចតា ត្រូវបានទទួលស្គាល់ដោយស្របច្បាប់ ពីអាជ្ញាធរខេត្តព្រះវិហារ
ខេត្តព្រះវិហារ៖ អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានប្រកាសទទួលស្គាល់ និងចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ លើការចុះបព្ជីាដីធ្លី មានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋ ៥៨៣គ្រួសារ ស្មើនឹង ១២០០ក្បាលដី លើទំហំផ្ទៃដីសរុបជាង ១ម៉ឺន ២ពាន់ហិចតា ដែលបានធ្វើឡើងកាលពីថ្ងៃទី៣ វិច្ឆិកា ឆ្នាំ២០២០ នៅក្នុងបរិវេណសាលាស្រុកឆែប ខេត្តព្រះវិហារ។
ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តព្រះវិហារ លោក សំ សារឿន បានថ្លែងថា នៅក្នុងតំបន់វិនិច្ឆ័យដែលស្ថិតនៅក្នុងឃុំឆែប១ ស្រុកឆែបនេះ មានភូមិចំនួន ២ ក្នុងនោះភូមិឆែបកើត ជាភូមិទី១ ដែលក្រុមការងារបានចុះអនុវត្តន៍តាមនិតីវិធី ទៅតាមដំណាក់កាលនីមួយៗ ចាប់តាំងពីថ្ងៃទី២៨ មករា ឆ្នាំ២០២០ រហូតដល់ថ្ងៃចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងពេលនេះ ក្រុមការងារសម្រេចបានលទ្ធផល ដោយបានវាស់វែង និងចុះបញ្ជីដីធ្លី មានចំនួន ១ពាន់ ២០០ក្បាលដី ស្មើនឹងផ្ទៃដីទំហំ ១ម៉ឺន ២ពាន់ ៤០,៧៩ «១២,០៤០,៧៩» ហិកតា នៃប្រជាពលរដ្ឋ ៥៨៣គ្រួសារ ក្នុងនោះដីលំនៅដ្ឋានមាន ៧១១ក្បាលដី ដីកសិកម្ម ១១៥ក្បាលដី ដីទួលអ្នកតាចំនួន ១ក្បាលដី ដីសាលារៀន ៣ក្បាលដី ដីការិយាល័យ ១ក្បាលដី និងដីគ្មានទិន្នន័យ ៣៦៩ក្បាលដី។លោក សំ សារឿន បានបញ្ជាក់ថា សម្រាប់ការចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ នាពេលនេះ មានរយៈពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃទី៣វិច្ឆិកា ដល់ថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ២០២០ នៅការិយាល័យភូមិបាលស្រុកឆែប។

អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានមានប្រសាសន៍ កោតសរសើរដល់អាជ្ញាធរដែនដី និងមន្ត្រីជំនាញរៀបចំដែនដី ដែលបានខិតខំយកចិត្តទុកដាក់ ក្នុងការរៀបឲ្យចំដំណើរការ ក្នុងការអនុវត្តកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីរបស់ រាជរដ្ឋាភិបាល នៅតាមស្រុក-ក្រុង និងនៅតាមគោលដៅនានាក្នុងខេត្ត ទៅតាមជំហ៊ានការងារនីមួយៗ រហូតបានបញ្ចាប់ ហើយនៅក្នុងនេះផងទៀត ក៏បានរៀបចំការចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ជូនបងប្អូនប្រជាពលរដ្ឋ ដោយធ្វើឡើងជាបន្តបន្ទាប់ ថែមទៀតផង។
លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានជម្រុញអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ទាំងអស់នៅក្នុងមូលដ្ឋាន ត្រូវខិតខំបន្តដោះស្រាយរាល់ទំនាស់ដីធ្លី និងទប់ស្កាត់ការកាប់ទន្ទ្រានបែបអនាធិបតេយ្យ លើដីព្រៃរបស់រដ្ឋ ហាមដាច់ខាតរាល់ការចេញលិខិត បញ្ជាក់ការកាន់កាប់ និងប្រើប្រាស់ដីធ្លី ដែលមិនមែនជាដីភោគៈ។
លោកអភិបាលខេត្ត បានដាក់ចេញនូវបទបញ្ជា ដល់អាជ្ញាធរ និងមន្ត្រីសមត្ថកិច្ច ត្រូវបន្តទប់ស្កាត់ និងបង្ក្រាបគ្រប់ទម្រង់ នៃបទល្មើសទាំងអស់ ដូចជា ការរត់ពន្ធមនុស្ស «នាំមនុស្សឆ្លងដែន» ការរត់ពន្ធគ្រឿងញៀនឆ្លងដែន ការកាប់ឈើធ្វើជំនួញ ការបរបាញ់សត្វព្រៃ និងការប្រព្រឹត្តបទល្មើសផ្សេងៗទៀត ឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ជាងនេះថែមទៀត ៕ ដោយ៖ឡុង សំបូរ