កីឡាករ Diogo Jota រកគ្រាប់បាល់បញ្ចូលទី៣ ម្នាក់ឯងជួយ Liverpool យកឈ្នះ Atalanta នៅ Champions League កាលពីយប់មិញ
អត្ថបទដោយ៖
សារ៉ាន ទីងី
ក្រុមរហ័សនាមហង្សក្រហម Liverpool បានយកឈ្នះ Atalanta ៥ទល់នឹង០ ខណៈ Diogo Jota ស៊ុតបាល់បញ្ចូលទី៣ គ្រាប់ម្នាក់ឯង នៅ Champions League ក្នុងកីឡដ្ឋាន Gewiss Stadium ក្នុងក្រុមD នារាត្រីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ។ ៥ គ្រាប់របស់ Liverpool រកបានត្រឹមរយៈពេល ១ ម៉ោងដោយកីឡាករ Diogo Jota ៣គ្រាប់ម្មាក់ឯង នៅនាទី ១៦ ,៣៣ និងនាទី៥៤ ពីរគ្រាប់ទៀតរកបានដោយកីឡាករ Mohamed Salah នាទី៤៧និង Sadio Mane នាទី៤៩ ។
សូមបញ្ជាក់ថានេះជាជ័យជម្នះលើកដំបូងរបស់លោក Jurgen Klopp ក្នុងនាមជាអ្នកចាត់ការទូទៅនៅលើទឹកដីអ៊ីតាលី និងជាជ័យជម្នះដ៏ធំបំផុតរបស់ Liverpool នៅក្នុងក្របខ័ណ្ឌ Champions League ចាប់តាំងពីឆ្នាំ ២០១៨ ហើយនៅថ្ងៃទី២៥ ខែវិច្ឆិកា Liverpool និងត្រូវបើកទ្វាកីឡដ្ឋាន Anfield ដើម្បីទទួលស្វាគមន៍ Atalanta វិញម្តង។
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។