លទ្ធផលបោះឆ្នោតបឋមថ្មីបង្ហាញថា លោក ចូ បៃដិន នៅតែបន្តនាំមុខលោក ដូណាល់ ត្រាំ ក្នុងសំឡេងអ្នកបោះឆ្នោតតំណាង២២៣ ទល់នឹង ១៤៨

អាមេរិក៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Fox News នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០បានអោយដឹងថា បេក្ខជនប្រធានាធិបតីតំណាងឲ្យគណបក្សប្រជាធិបតេយ្យលោក ចូ បៃដិន កំពុងបន្តនាំមុខបេក្ខជនប្រធានាធិបតីតំណាងឲ្យគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ ក្នុងសំឡេងអ្នកបោះឆ្នោតតំណាង២២៣ ទល់នឹង ១៤៨ ។

នេះបើតាមលទ្ធផលបោះឆ្នោតបឋមគិតត្រឹមម៉ោង១១:៣៦នាទីព្រឹកនេះម៉ោងនៅកម្ពុជា ។
សំឡេងនេះ ជាសំឡេងមួយដែលមិនឆ្ងាយគ្នាពេកប៉ុន្មាននោះទេ ព្រោះនៅសល់រដ្ឋជាច្រើនទៀតដែលមិនទាន់បានរាប់សន្លឹកឆ្នោត ។ ហេតុនេះសំឡេងអាចនឹងប្រែប្រួល ខណៈអ្នកដែលអាចឈ្នះបាន លុះត្រាតែទទួលបានសំឡេងអ្នកបោះឆ្នោតតំណាងចំនួន ២៧០ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner