មន្រ្តីជាន់ខ្ពស់យូអិនបញ្ជាក់ថា ត្រៀមខ្លួនជាស្រេចដើម្បីជួយ បើសិនអាមេរិកចង់ចូលរួមក្នុងកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសឡើងវិញ

អាមេរិក៖ លេខាប្រតិបត្តិនៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីអំពីអាកាសធាតុ UNFCCC លោកស្រី ផាទ្រីស្យា អេស្ពីណូសា បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា សហរដ្ឋអាមេរិកនឹងនៅតែជាសមាជិកអនុសញ្ញា UNFCCC ស្ដីពីការប្រែប្រួលអាកាសធាតុ  ហើយយើងត្រៀមខ្លួនជាស្រេចដើម្បីជួយ ប្រសិនបើអាមេរិកចង់ចូលរួមក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសឡើងវិញ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ។

ការលើកឡើងបែបនេះរបស់លោកស្រី ផាទ្រីស្យា អេស្ពីណូសា ត្រូវបានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានខ្លួនចេញជាផ្លូវការហើយ ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីការប្រែប្រួលអាកាសធាតុ នៅថ្ងៃពុធនេះ តាមការសន្យារយៈពេលមួយឆ្នាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ។

សូមរំលឹកថា លោក ដូណាល់ ត្រាំ បានប្រកាសពីបំណងដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីការប្រែប្រួលអាកាសធាតុកាលពីខែមិថុនា ឆ្នាំ២០១៧ ដោយអះអាងថា កិច្ចព្រមព្រៀងនេះបំផ្លាញដល់សេដ្ឋកិច្ចអាមេរិក ខណៈលោក ចូ បៃដិន សន្យាថា លោកនឹងអនុវត្តន៍កិច្ចព្រមព្រៀងអាកាសធាតុនេះវិញ ប្រសិនបើលោកជាប់ឆ្នោត ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner