អគាររដ្ឋបាលនៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពថ្មីកំពស់១៨ជាន់គ្រោងបើកចូលធ្វើការចុងឆ្នាំ២០២០
អគាររដ្ឋបាលនៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពថ្មីកំពស់១៨ជាន់គ្រោងនឹងបើកចូលធ្វើការនៅខែចុងឆ្នាំ២០២០នេះ។ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពក្នុងដំណើរចុះពិនិត្យ គ្រប់ជាន់អគារថ្មីនៅថ្ងៃទី៤វិច្ឆិកានេះដែលស្ថិតនៅសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នឹងបើកអោយដំណើរការធ្វើការ ចុងឆ្នាំ២០២០ នេះ ដោយបច្ចុប្បន្នសាងសង់ស្ទើរតែ១០០%ហើយ។ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព អោយដឹងថា “អគារការិយាល័យកណ្តាលមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព មានកំពស់១៨ជាន់ រួមមានការិយាល័យធ្វើការ របស់អគ្គនាយក អគ្គនាយករង ទីប្រឹក្សា មន្ត្រីគ្រប់នាយកដ្ឋានចំណុះអោយ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងមានសាលប្រជុំ តូច ធំ បន្ទប់ពិព័រណ៍ មានចំនួន១២ជាន់ ចំណតរថយន្ត៥ជាន់ និង អាហារដ្ឋាន១ជាន់”។
លោកបានបន្តថានៅពេលការិយាល័យធ្វើការថ្មីបានរួច នឹងបង្ករភាពងាយស្រួលជាងមុន ដោយសារបច្ចុប្បន្ន មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ជួលអគារគេធ្វើការ។