កូវីដ១៩៖ នាយករដ្ឋមន្ត្រីហុងគ្រីប្រកាសដាក់ប្រទេសក្នុងភាពអាសន្នជាថ្មី
អត្ថបទដោយ៖
លន់ សារ៉ាត
ចាប់ពីពាក់កណ្តាលយប់ថ្ងៃទី៣ វិច្ឆិកា ម្សិលមិញ រដ្ឋាភិបាលប្រទេសហុងគ្រីបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នជាថ្មី ដោយសារតែជំងឺវីរុសកូវីដ១៩។
នាយករដ្ឋមន្ត្រី Viktor Orban បានថ្លែងតាមបណ្តាញសង្គមហ្វេសបុកថា ហុងគ្រីនឹងបិទកន្លែងកម្សាន្តនានា និងដាក់បំរាមគោចរពេលយប់ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩ ។
លោកបានស្នើឲ្យសមាជិកសភាដាក់ប្រទេសក្នុងភាពអាសន្នវិញ រយៈពេល៩០ថ្ងៃ។ ហុងគ្រី កាលពីម្សិលមិញ មានឆ្លងថ្មី៣៩៨៩នាក់ ស្លាប់៨៤នាក់ កើនដល់១៩៧៣នាក់៕
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ