ថៃលុបចោលជំនួបជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី ក្រោយដឹងថាឆ្លងកូវីដ១៩
អត្ថបទដោយ៖
លន់ សារ៉ាត
រដ្ឋមន្ត្រីការបរទេសនិងពាណិជ្ជកម្មប្រទេសហុងគ្រីត្រូវបានធ្វើតេស្តរកឃើញផ្ទុកជំងឺកូវីដ១៩ ពេលទៅដល់ប្រទេសថៃ នេះបើតាមមន្ត្រីប្រទេសទាំងពីរបញ្ជាក់ ថ្ងៃពុធ ទី៤ វិច្ឆិកា ២០២០នេះ។
រដ្ឋមន្ត្រីការបរទេសថៃថា លោក Peter Szijjarto និងគណប្រតិភូទាំង១២នាក់ត្រូវបានធ្វើតេស្តទាំងអស់ តែត្រូវបានរកឃើញតែលោករដ្ឋមន្ត្រីទេ។
ជំនួបជាមួយនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា និង រដ្ឋមន្ត្រីថៃផ្សេងទៀតលុបចោលជំនួបផ្លូវការជាមួយលោក Peter Szijjarto ទាំងអស់៕ ប្រភពពី AP
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ