រដ្ឋបាលរាជធានីភំ្នពេញបានបើកកិច្ចប្រជុំគណៈបញ្ជាការ ឯកភាព រដ្ឋបាលរាជធានីភ្នំពេញ
ភ្នំពេញ៖ នាព្រឹកថ្ងៃ ព្រហស្បតិ៍ ០៥រោច ខែកត្ដិក ឆ្នាំ ជូត ទោស័ក ព.ស.២៥៦៤ ត្រូវ នឹង ថ្ងៃ ទី ០៥ ខែវិចិ្ឆកា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភំ្នពេញបានបើកកិច្ចប្រជុំគណៈបញ្ជាការ ឯកភាព រដ្ឋបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យ និងពង្រឹងកិច្ចការត្រួតពិនិត្យ អាវុធ ជាតិ ផ្ទុះ គ្រឿងញៀន គ្រឿងស្រវឹង និងការអនុវត្តច្បាប់ ស្ដីពី ចរាចណ៍ ផ្លូវ គោក ឲ្យបានជាប់ជាប្រចាំ និងជាពិសេសកិច្ចការការពារសន្ដិសុខសណ្ដាប់ធ្នាប់ និង របៀបរៀបរយ សាធារណៈជូន បងប្អូន ប្រជាពលរដ្ឋ ក្នុង រាជធានីភំ្នពេញ៕
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕