ចេកព្រះវិហារ៩០%ចិញ្ចឹមអ្នកភ្នំពេញ ខណៈដំណាំយុទ្ធសាស្ត្រមាន៧មុខ

អត្ថបទដោយ៖

កសិករខេត្តព្រះវិហាមានមោទកភាពចំពោះផលិតផលចេករបស់ខ្លួនដែលកំពុងបំពេញតម្រូវរបស់អ្នកទីក្រុងភ្នំពេញ។ លោកពឹង ទ្រីដា​ ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ បានអះអាងរស់ជាតិចេកខេត្តព្រះវិហារមានរស់ជាតិផ្អែមឆ្ងាញ់ដែលបំពេញតម្រូវការរបស់ប្រជាពលរដ្ឋក្នុងប្រទេស។​លោកសង្កត់ធ្ងន់ថា​ដំណាំចេករបស់ខ្លួនមិនមានការនាំចេញទៅក្រៅប្រទេសព្រោះតម្រូវការក្នុងស្រុកមានខ្ពស់។ គិតត្រឹមឆ្នាំ​២០១៩ កសិករខេត្តព្រះវិហារដាំដំណាំចេកបានជាង១២២,៤០០តោន ក្នុងផ្ទៃដី៨១៦០ហិកតា។

បន្ថែមពីនេះ ខេត្តព្រះវិហារ​មានដំណាំយុទ្ធសាស្ត្រកសិកម្មចំនួន៧ប្រភេទ នេះគឺជាការអះអាងរបស់ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ លោក ពឹង ទ្រីដា​។​ដំណាំយុទ្ធសាស្ត្រទាំងនោះរួមមាន ដំណាំស្រូ​វកាលពីឆ្នាំ២០១៩​មានចំនួន៩ម៉ឺនតោន ស្វាយមាន១៦,៧២៥តោន ខ្នុរ​៥,៤២០តោន សណ្តែកបាយ​៤,៩៨៨តោន ពោតស១១,៩២២តោន ដំឡូងមី ២៤១,៨៤៦តោន ល្ពៅ ២,១៤០តោន ហើយស្វាយចន្ទីមាន​៣៥,៦៥៨តោន ក្រៅពីនោះក៏មានដំណាំកៅស៊ូដែលជាលក្ខណៈគ្រួសារ​ចំនួន​២៦០ហិកតា៕

ads banner
ads banner
ads banner