ចៅក្រមក្នុងរដ្ឋ Michigan និងរដ្ឋ Georgia បដិសេធពាក្យបណ្ដឹងនៃក្រុមយុទ្ធនាការឃោសនាបោះឆ្នោតលោក ដូណាល់ ត្រាំ ជុំវិញការរាប់សន្លឹកឆ្នោត
អាមេរិក៖ សារព័ត៌មានរ៉យទ័រចុះផ្សាយនៅថ្ងៃទី០៦ ខែវិច្ឆិកានេះថា ចៅក្រមនៅក្នុងរដ្ឋ Michigan និងរដ្ឋ Georgia បានបដិសេដពាក្យបណ្ដឹងរបស់ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតលោក ដូណាល់ ត្រាំ ដែលចង់អោយរាប់សន្លឹកឆ្នោតឡើងវិញនៅក្នុងរដ្ឋទាំងពីរនេះ ។
ស្របពេលជាមួយគ្នានេះដែរ ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ នៅមិនទាន់ធ្វើការអត្ថាធិប្បាយអ្វីឡើយ តែលោក ត្រាំ ផ្ទាល់បានចោទថា មានការក្លែងបន្លំនៅក្នុងការបោះឆ្នោត ហើយថា លោកគឺជាអ្នកឈ្នះ បើសិនជាគេរាប់តែសន្លឹកឆ្នោតស្របច្បាប់ ។
បើតាមចៅក្រមក្នុងរដ្ឋ Michigan លោកស្រី Cynthia Stephens បានសម្រេចចិត្តទាត់ចោលពាក្យបណ្ដឹងរបស់ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតលោក ដូណាល់ ត្រាំ ដែលចង់ឱ្យមានការរាប់សន្លឹកឆ្នោតឡើងវិញ ខណៈលទ្ធផលបង្ហាញថាលោក បៃដិន គឺជាឈ្នះនៅក្នុងរដ្ឋមួយនេះ ហើយថា លោកស្រីមានគម្រោងចេញផ្សាយការសម្រេចចិត្តនេះជាលាយលក្ខអក្សរនៅថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់) ៕