ភួងមាល័យបាយសីខ្មែរ ចែករំលែកចំណេះ ក្នុងការធ្វើមកុដគ្រប់ទម្រង់ ដោយឥតគិតថ្លៃ សម្រាប់អ្នកចង់ចេះធ្វើមកុដ និងគ្រឿងតែងកាយខ្មែរ ដោយបច្ចេកទេសច្នៃប្រឌិតលើទ្រឹស្តីខ្មុកស្មាច់

ភួងមាល័យបាយសីខ្មែរ ចែករំលែកចំណេះ ក្នុងការធ្វើមកុដគ្រប់ទម្រង់ ដោយឥតគិតថ្លៃ សម្រាប់អ្នកចង់ចេះធ្វើមកុដ និងគ្រឿងតែងកាយខ្មែរ ដោយបច្ចេកទេសច្នៃប្រឌិតលើទ្រឹស្តីខ្មុកស្មាច់។ លោកតូ និងលោករិទ្ធ ម្ចាស់ហាងភួងមាល័យបាយសីខ្មែរ បានអោយដឹងថា ការចេះធ្វើមកុដគ្រប់ទម្រង់នេះ គឺចេះពីលោកគ្រូប៉ុល មករា និងមានលោកគ្រូអ្នកគ្រូជាច្រើនទៀត ដែលតែងតែផ្តល់យោបល់ និងបង្ហាត់បង្ហាញបន្ថែម។

ភួងមាល័យបាយសីខ្មែរ  បានបញ្ជាក់ថា ក្រុមការងាររបស់លោក ពិតជាមានមោទនភាពណាស់ ដែលបានកើតជាកូនខ្មែរ លើដែនដីដែលសម្បូរពោរពេញដោយអរិយធម៌ដ៏ថ្លៃថ្លា។ លោកបានបង្រៀន និងចែករំលែកបទពិសោធខ្លះៗ ពីរបៀបធ្វើមកុដ និងគ្រឿងអលង្ការផ្សេងៗ បាន២ជំនាន់មកហើយ និងបើកវគ្គបន្តបង្រៀន និងចែករំលែកបទពិសោធសំរាប់អ្នកចង់ចេះ។ សំរាប់អ្នកស្រលាញ់ ផ្នែកមកុដខ្មែរជាច្រើនទម្រង់ ដោយបច្ចេកទេសច្នៃប្រឌិតលើទ្រឹស្តីខ្មុកស្មាច់ អាចទំនាក់ទំនងលេខទូរសព្ទ ☎️ 069906677 , 011720246 , 0969260165 និង Face Book Page ភួងមាល័យបាយសីខ្មែរ។

លោកក៏សូមបួងសួងដល់បារមីនៃបុព្វបុរសខ្មែរគ្រប់សម័យកាល សូមប្រទាននូវពរជ័យ គំនិត បញ្ញាស្មារតីដល់កុលបុត្រខ្មែរគ្រប់រូប រួបរួមគ្នាសិក្សាស្រាវជ្រាវ ស្រលាញ់ ថែរក្សា និងលើកតម្តើងនូវមរកតវប្បធម៌ជាតិយើងឲ្យកាន់តែផុសត្រដែតរូបរាង មានពន្លឺឡើងគ្រប់ទម្រង់ គ្រប់សម័យកាល ដើម្បីបង្ហាញលើឆាកជាតិ និង អន្តរជាតិនូវវប្បធម៌ដ៏រុងរឿងរបស់មហានគរខ្មែរ។ កូនខ្មែរជំនាន់ក្រោយ ពិតជាមានមោទនភាព និងគោរពកោតសរសើរដល់បុព្វបុរសខ្មែរ ដែលបានបន្សល់ទុកនូវមរតកវប្បធម៌ដ៏អស្ចារ្យ រចនាបទជាច្រើនសម័យកាល ដែលគួរឲ្យសិក្សាស្វែងយល់។

ភួងមាល័យបាយសីខ្មែរ មានទទួលធ្វើមកុដនាគ មកុដអប្សរា មកុដខ្មែរជាច្រើនទម្រង់ សាងពីស្ពាន់ និង ខ្មុក មានទទួលកុម្ម៉ង់មកុដ អលង្ការ ឈុតខ្មែរ ឈុតច្នៃផ្សេងៗ….។ល។ មានជួលឈុតបុរាណ និង មកុដផ្សេៗសម្រាប់ថត និង ការងារសិល្បៈ ដែលជាស្នាដៃរបស់កូនខ្មែរពិតៗ។ ☎️ 069906677 , 011720246 , 0969260165

វុទ្ធី រតនា
វុទ្ធី រតនា
ជាអ្នកគ្រប់គ្រងបីកម្មវិធី ដែលមានប្រជាប្រិយនៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ ជាពិធីការិនីក្នុងកិច្ចសម្ភាសន៍នានា ដឹកនាំផលិតបទយកការណ៍ សរសេរអត្ថបទព័ត៌មាន និងអាចកាត់តវីដេអូផងដែរ។ ឆ្លងកាត់វគ្គបណ្តុះបណ្តាលនានា និងបទពិសោធន៍ជាច្រើន ពិតជាផ្តល់ជូនលោកអ្នកនូវកម្មវិធីថ្មី ល្អ និងទាក់ទាញអ្នកទស្សនា។
ads banner
ads banner
ads banner