​នាយក​រដ្ឋ​ម​ន្រ្តី​អូស្ត្រាលី​ស្វាគមន៍​សហរដ្ឋអាមេរិក​ ​ដែល​ចង់​វិល​ចូល​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ា​រី​ស​ ​និង​អង្គការ​ ​WHO

​អូ​ស្រ្តា​លី​៖​ ​នាយក​រដ្ឋ​ម​ន្រ្តី​អូ​ស្រ្តា​លី​លោក​ ស្កុ​ត​ ម៉ូ​រី​សុ​ន​ ​នៅ​ថ្ងៃចន្ទ​នេះ​ថ្លែង​ថា​ ​ប្រទេស​របស់​លោក​នឹង​ស្វាគមន៍​ប្រធានាធិបតី​ជាប់ឆ្នោត​លោក​ ចូ ​បៃ​ដិ​ន​ ​ដឹកនាំ​សហរដ្ឋអាមេរិក​មក​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​ក្រុង​ប៉ា​រី​ស​ស្តីពី​អាកាសធាតុ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​០​៩​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​
​នាយក​រដ្ឋ​ម​ន្រ្តី​អូ​ស្រ្តា​លី​រូប​នេះ​បាន​ថ្លែងប្រាប់​អ្នក​សារ​ព័ត៌មាន​ថា​ ​យើង​នឹង​ស្វា​ ​គម​ន៍​សហរដ្ឋអាមេរិក​វិល​មក​ក្នុង​កិច្ចព្រមព្រៀង​ក្រុង​ប៉ា​រី​ស​… ​ការ​វិលត្រឡប់​របស់​សហរដ្ឋអាមេរិក​មកកាន់​អង្គការ​ពិភពលោក​ដទៃទៀត​ ​ដូចជា​អង្គការសុខភាព​ពិភពលោក​ ​WHO​ ​ក៏​នឹង​ត្រូវ​ស្វាគមន៍​ផង​ដែរ​ ​។​
​ដោយឡែក​កាលពី​ថ្ងៃអាទិត្យ​ស​ប្តាហ៍​កន្លងទៅ​ ​លោក​ ម៉ូ​រី​សុ​ន​ ​ក៏បាន​និយាយ​ដែរ​ថា​ ​អូស្ត្រាលី​ក៏​នឹង​ស្វាគមន៍​ការ​ចូល​ពាក់ព័ន្ធ​របស់​សហរដ្ឋអាមេរិក​ជាមួយ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ ​ពីព្រោះ​វិធី​ចាកចេញ​ពី​ឱនភាព​សកល​មួយ​ ​ដែល​បង្កឡើង​ដោយ​ជំងឺ​ ​Co​v​i​d​-19 ​គឺ​ពាណិជ្ជកម្ម​ផ្អែកលើ​ទី​ផ្សារ​ ​ពាណិជ្ជកម្ម​យុត្តិធម៌​ ​ក្រោម​ច្បាប់​ត្រឹមត្រូវ​ ​តាមរយៈ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នេះឯង​ ​៕

FILE PHOTO: People attend a demonstration to urge politicians to act against climate change in Paris, France, December 8, 2018. REUTERS/Piroschka van de Wouw/File Photo
ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner