ខេត្តស្ទឹងត្រែងប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៦៧ ថ្ងៃបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកានឹងថ្ងៃកំណើតកងយុទ្ធពលខេមរៈភូមិន្ទ

អត្ថបទដោយ៖
ធី ដា

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២០ រដ្ឋបាលខេត្តស្ទឹងត្រែងបានរៀបចំធ្វើមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៦៧ វាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២០ នឹងថ្ងៃកំណើតកងយុទ្ធពលខេមរៈភូមិន្ទ។

ពិធីបានធ្វើឡើងនៅមុខសាលាខេត្តស្ទឹងត្រែង ក្រោមវត្តមានឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្ទឹងត្រែង ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណះអភិបាលខេត្ត ឯកឧត្តមឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងថ្នាក់ដឹកនាំនៅតាមមន្ទីរអង្គភាព មន្ត្រីរាជការ សិស្សានុសិស្ស រួមទាំងប្រជាពលរដ្ឋជាច្រើននាក់។

ក្នុងឱកាសនេះថ្នាក់ដឹកនាំខេត្ត តំណាងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ថ្នាក់ដឹកនាំមន្ត្រីរាជការបានអញ្ជើញដាក់កម្រងផ្កានៅវិមាននៅមុខព្រះឆាយល័ក្ខព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋដើម្បីគោរពវិញ្ញាណក្ខន្ធដល់អ្នកស្នេហាជាតិយុទ្ធជនយុទ្ធនារីដែលបានពលីជីវិតក្នុងបុព្វហេតុរំដោះជាតិមាតុភូមិអោយរួចផុតពីរបបអាណានិគម។


លោក ជា ថាវរិទ្ធ អភិបាលរងខេត្តបានអានប្រវត្តិព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យនៅថ្ងៃទី 9 ខែវិច្ឆិកាឆ្នាំ 1953 ដែលមានខ្លឹមសារថា ព្រះបាទសម្ដេចព្រះនរោត្ដមសីហនុព្រះមហាវីរក្សត្រព្រះរាជបិតាឯករាជ្យជាតិបូរណភាពទឹកដី និងឯកភាពជាតិខ្មែរព្រះបរមរតនកោដ្ឋជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតបានធ្វើការប្រឹងប្រែងទាមទារឯករាជ្យពីសាធារណរដ្ឋបារាំងយ៉ាងលុះបាកជូនដល់មាតុភូមិនិងងប្រជារាស្ត្ររបស់ព្រះហអង្គ។


ប្រទេស កម្ពុជា បានស្ថិតនៅ ក្រោម អាណា ព្យាបាល ពី ប្រទេស បារាំង ក្នុងឆ្នាំ ១៨៦៣ រហូត ដល់ ថ្ងៃទី៩ វិច្ឆិកា ឆ្នាំ ១៩៥៣ ទើប ប្រទេស បារាំង បានបានផ្តល់ឯករាជ្យពេញលេញបរិបូណ៌ ក្រោមព្រះរាជកិច្ចដ៏ឧត្តុង្គឧត្តមរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះវររាជ្យបិតាឯករាជ្យជាតិ។ ក្រោយពីទទួលបានឯករាជ្យដោយមានព្រះករុណាព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតជាព្រះអគ្គមគ្គុទ្ទេសក៍ដ៍ឆ្នើម បានដឹកនាំកម្ពុជាប្រកបដោយសុខសន្តិភាពការរីកចម្រើនលើគ្រប់វិស័យក្រោមព្រះរាជតម្រិះដឹកនាំដ៏ខ្ពង់ខ្ពស់ និងឧត្តុង្គឧត្តមព្រះវររាជបិតាឯករាជ្យជាតិព្រះបិតាស្ថាបនិតសម័យសង្គមរាស្រ្តនិយមរហូតធ្វើឲ្យពិភពលោកទទួលស្គាល់ និងប្រសិទ្ធនាមព្រះរាជាណាចក្រកម្ពុជាថាកោះសន្តិភាពនៅអាស៊ីអាគ្នេយ៍។

កូនចៅប្រជានុរាស្រ្តកម្ពុជាគ្រប់ៗរូប រួមទាំងថ្នាក់ដឹកនាំ សិស្សានុសិស្ស  មន្ត្រីរាជការ កងក្លាំងប្រដាប់អាវុធគ្រប់ប្រភេទនិងប្រជាជនគ្រប់ជនជាតិក្នុងខេត្តស្ទឹងត្រែងចងចាំ និងដឹងនូវព្រះគុណូបក្ការៈដ៏ធំធេង នៃព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះប្រជាជាតិ និងប្រជារាស្រ្តកម្ពុជា ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner