ចិនហាមឃាត់អ្នកដំណើរពីបារាំង ដោយសារព្រួយបារម្ភពីការកើនឡើងករណីឆ្លងថ្មីៗនៃជម្ងឺ Covid-19

ចិន៖ រដ្ឋាភិបាលក្រុងប៉េកាំង នៅថ្ងៃព្រហស្បតិ៍នេះ បានហាមឃាត់ការមកដល់របស់ភ្ញៀវទេសចរបរទេសពីប្រទេសបារាំង អង់គ្លេស បែលហ្សិក ហ្វីលីពីន និងឥណ្ឌាដោយដាក់ចេញនូវការទប់ស្កាត់តឹងរឹងបំផុតក្នុងការចូលប្រទេស ខណៈករណីឆ្លងជម្ងឺ Covid-19 បានកើនឡើងពាសពេញពិភពលោក នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ។

ស្ថានទូតចិននៅតាមបណ្តាប្រទេសទាំង០៥ ក្នុងនោះរួមមានបារាំង អង់គ្លេស ប៊ែលហ្សិក ឥណ្ឌា និងហ្វីលីពីន បានបញ្ជាក់នៅសប្តាហ៍នេះថា ទីក្រុងប៉េកាំងបានសម្រេចចិត្តបញ្ឈប់ជាបណ្តោះអាសន្ន នូវការមកដល់របស់ភ្ញៀវទេសចរបរទេសមិនមែនជនជាតិចិន ។

ប៉ុន្តែសភាពាណិជ្ជកម្មអង់គ្លេសនៅប្រទេសចិនបាននិយាយថា យើងមានការព្រួយបារម្ភដោយការប្រកាសលឿនគ្មានការជូនដំណឹងជាមុននេះ និងបម្រាមលើការចូលប្រទេស ហើយកំពុងរង់ចាំការបញ្ជាក់បន្ថែមទៀតថាតើពេលណាបម្រាមនឹងត្រូវដកចេញ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner