មន្ទីរបញ្ចកោណបញ្ជាក់ថា ប្រមុខការពារជាតិអាមេរិកគ្មានផែនការចុះចេញពីតំណែង នៅក្រោយការបោះឆ្នោតទេ

អាមេរិក៖ ជំនួយការរដ្ឋមន្ត្រីក្រសួងការពារជាតិ ទទួលបន្ទុកកិច្ចការសាធារណៈអាមេរិកលោក ចូណាថាន ហូហ្វមែន បានបដិសេធរបាយការណ៍របស់ទូរទស្សន៍ NBC ដែលផ្សាយថា រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ម៉ាក អេស្ពើ កំពុងត្រៀមចុះចេញពីតំណែង ដោយបញ្ជាក់ថា មិនត្រឹមត្រូវ និង បំភ័ន្តតាមគ្រប់មធ្យោបាយ នេះបើតាមសារព័ត៌មាន ស្ព្រូតនីគ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ។

របាយការណ៍អំពីការលាលែងពីតំណែងរបស់លោក អេស្ពើ បានមានកើតឡើងចំពេលមានភាពតានតឹង ក្រោយការបោះឆ្នោតនៅសហរដ្ឋអាមេរិក ខណៈការប្រណាំងប្រជែងនៅសេតវិមានរវាងលោក ដូណាល់ ត្រាំ និងលោក ចូ បៃដិន កំពុងបន្ត ហើយសន្លឹកឆ្នោតគាំទ្រពីរដ្ឋសមរភូមិសំខាន់ៗមួយចំនួន នៅកំពុងរាប់មិនទាន់ចប់នៅឡើយ ។

នៅក្នុងរបាយការណ៍មុននេះរបស់ទូរទស្សន៍ NBC បានអះអាងដោយដកស្រង់សម្តីមន្ត្រីការពារជាតិចំនួន០៣នាក់ថា លោក អេស្ពើ បានរៀបចំលិខិតលាលែងពីតំណែង ពីព្រោះគាត់ជាមន្ត្រីម្នាក់នៃគណៈរដ្ឋមន្ត្រី ដែលគេរំពឹងថា នឹងត្រូវបណ្តេញចេញបន្ទាប់ពីការបោះឆ្នោត ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner