ក្រសួងអប់រំផ្អាកដំណើរការសិក្សាគ្រឹះស្ថាន៤ដែលពាក់ព័ន្ធនឹងគណៈប្រតិភូហុងគ្រី

ក្រសួងអប់រំយុវជននិងកីឡា បានផ្អាកដំណើរការសិក្សារយៈពេល១៤ថ្ងៃដល់គ្រឹះស្ថានសិក្សាចំនួន៤ដែល មានបុគ្គលិកបានចូលរួមប្រាស្រ័យទាក់ទងផ្ទាល់ជាមួយនឹងគណៈប្រតិភូហុងគ្រី ដឹកនាំដោយលោករដ្ឋមន្ត្រី ការបរទេស ភីថឺ ស៊ីយ៉ាតូ ដែលគេបានរកឃើញឆ្លងជម្ងឺកូវីដ១៩។ មិនមានសេចក្តីរាយការណ៍បញ្ជាក់ថាតើគ្រឹះស្ថានដែលត្រូវផ្អាកដំណើរការសិក្សារយៈពេល១៤ថ្ងៃចាប់ពីថ្ងៃពុធ ទី៣វិច្ឆិកានោះមក រួមមានគ្រឹះស្ថានអ្វីខ្លះនោះទេ។ សេចក្តីប្រកាសព័ត៌មានក្រសួងអប់រំកាលពី ថ្ងៃពុធទី៣វិច្ឆិ កា បានបញ្ជាក់ថាគ្រឹះស្ថានសិក្សាណាដែលបុគ្គលិកបានចូលរួមនិងប្រាស្រ័យទាក់ទងផ្ទាល់នឹងគណៈប្រតិភូហុង គ្រី ត្រូវផ្អាកដំណើរការសិក្សា១៤ថ្ងៃចាប់ពីថ្ងៃជូនដំណឹង ប៉ុន្តែត្រូវបន្តការបង្រៀននិងរៀនតាមរយៈប្រព័ន្ធអនឡាញ។ សេចក្តីប្រកាសនៅបានបញ្ជាក់ការរកឃើញអ្នកជាប់ប៉ះ ពាល់៧នាក់ថែមទៀត ដែលសេចក្តីប្រកាសបានតម្រូវ ឲ្យអ្នកដែលពាក់ព័ន្ធ ត្រូវធ្វើចត្តាឡីស័កដោយខ្លួនឯងរយៈពេល១៤ថ្ងៃផងដែរ។ សេចក្តីប្រកាសព័ត៌មានដដែល នៅបានអំពាវនាវរកអ្នកជាប់ពាក់ព័ន្ធដទៃទៀតជាមួយនឹងគណៈប្រតិភូហុងគ្រី ត្រូវរាយការណ៍ មកក្រសួងអប់រំ ដើម្បីក្រសួងអាចដឹងនិងការអនុវត្តតាមវិធានសុខាភិបាល។

គង់ កូម៉ែន
គង់ កូម៉ែន
គង់ កូម៉ែន ជាពិធីការីនី អ្នកអត្ថាធិប្បាយព័ត៌មាន សរសេរព័ត៌មាន និងអត្ថបទយកការណ៍ កាត់ត និងគ្រប់គ្រង​ផេកកម្មវិធីអប្សរាណិត ។ បច្ចុប្បន្នបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌អប្សរាណិត ដែលមានរយៈពេល៦ឆ្នាំមកហើយ។
ads banner
ads banner
ads banner