ពូជស្រូវសែនក្រអូប និង OM៥១ ចំនួន១១ តោន របស់គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមន្តរាយ ត្រូវបានផ្តល់ជូនកសិករ ដែល រងខូចខាតដោយគ្រោះទឹកជំនន់ នៅស្រុក ប្រាសាទបាគង ក្នុងខេត្តសៀមរាប

អត្ថបទដោយ៖
ជា សេឌី

ពូជស្រូវសែនក្រអូប និង OM៥១ ចំនួន១១តោន ត្រូវបានឯកឧត្តម ង៉ាន់ ភិរុណ  អភិបាលរងខេត្តសៀមរាប ផ្តល់ជូនបងប្អូនប្រជាកសិករដែលទទួលរងគ្រោះដោយទឹកជំនន់ចំនួន១១០គ្រួសារ មកពី៥ឃុំ  ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី០៦ ខែ វិច្ឆិកា ឆ្នាំ២០២០ នៅបរិវេណ វត្តរកា ឃុំមានជ័យ ស្រុកប្រាសាទបាគង  ។

លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម បានធ្វើការបញ្ជាក់ពីទំហំនៃការខូចខាត ដោយគ្រោះ ធម្មជាតិ ដោយសារទឹកជំនន់ នៅស្រុកប្រាសាទបាគង មានចំនួន៥ឃុំ ស្មើ១៩ភូមិ  មាន២០០គ្រួសារ លើផ្ទៃដី ១៥០ហិចតា និងខូចខាតចំនួន ១០៥ហិចតា លើ១៩០គ្រួសារ ។ 

ឯកឧត្តម ង៉ាន់ ភិរុណ អភិបាលរងខេត្ត  មានប្រសាសន៍ ផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន  ប្រមុខរាជរដ្ឋាភិបាល បានសម្ដែងការព្រួយបារម្ភ និង គិតគូរពីសុខទុក្ខ របស់បងប្អូនប្រជា ពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ ទោះសម្ដេចមិនបានចុះមកផ្ទាល់  ។ ម៉្យាងទៀតទីណាដែលជួបទុក្ខលំបាក សម្ដេចតេជោ ហ៊ុនសែន  បានចាត់តាំងឲ្យក្រុមការងាររបស់សម្ដេច ឲ្យចុះទៅជួបបងប្អូនប្រជាពរដ្ឋដោយផ្ទាល់ និង ឲ្យអាជ្ញាធរ ដែនដី សមត្ថកិច្ចពាក់ព័ន្ធ ចូលរួម ជួយសង្គ្រោះ និងរំដោះបងប្អូនប្រជាពលរដ្ឋ ឲ្យរួចផុតពីគ្រោះទឹកជំនន់ ថែមទាំងបានផ្ដល់ស្បៀងអាហារ ឲ្យបានគ្រប់គ្រាន់ ដោយមិនទុកឲ្យបង ប្អូនប្រជាពលរដ្ឋណាម្នាក់ អត់អាហារស្លាប់ដោយពុំបានដឹងឮពីអាជ្ញាធរនោះឡើយ.។

ឯកឧត្តមបានលើកឡើងថា  រាជរដ្ឋាភិបាលកម្ពុជាបានខិតខំយ៉ាងប្ដូរផ្ដាច់ ដើម្បីអនុវត្តយុទ្ធសាស្ត្រ កំណែទម្រង់ស៊ីជម្រៅ និងអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្មឧស្សាហកម្ម ដែល កំពុងតែដើរតួរនាទីយ៉ាងសំខាន់ ក្នុងការជម្រុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ រក្សានៅសន្តិសុខស្បៀង អាហារជូនប្រជាជនកម្ពុជា នឹង កាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ នៅក្នុងសមរភូមិ សង្គ្រាម ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ រួមទាំងដោះស្រាយបញ្ហាប្រឈមពីគ្រោះទឹកជំនន់ផងដែរ  ។ ឯកឧត្តមបានបន្តថា នឹងប្រែក្លាយកសិកម្មកម្ពុជា ជាកសិកម្ម ទំនើប មានលក្ខណៈប្រកួតប្រជែង បរិយាបន្ន នឹងការប្រែប្រួល អាកាសធាតុ និរន្តភាព ដើម្បីបង្កើនប្រាក់ចំណូល គ្រួសារកសិករ និងបានអំពាវនាវដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និង ប្រជាពលរដ្ឋគ្រប់គ្រង យកចិត្តទុកដាក់ អនុវត្តសកម្ម ភាពរបស់ខ្លួន សំដៅរួមចំណែកផលិតលើកកំពស់សុខភាព ជីវភាពរស់នៅ ធានាឲ្យបាននូវសុខដុម នីយកម្មគ្រួសារ ។ ឯកឧត្តមក៏បានសំណូមពរ និង ណែនាំប្រជាកសិករទាំងអស់ សូមយកពូជស្រូវទាំងនេះ ទៅបង្កបង្កើនផល ក្នុងការស្តារ ឡើងវិញ ដែលជាពូជស្រូវមិនរើសរដូវ និង សូមបងប្អូនត្រូវមានការ អាធ្យាស្រ័យឲ្យគ្នា ក្នុងការចែករំលែកទឹកស្រោចស្រព  ដំណាំ ស្រូវរបស់បងប្អូនផងដែរ ៕ម៉ី សុខារិទ្ធ

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner